ព័ត៌មានអន្តរជាតិ

ចិន ជំរុញឲ្យអាមេរិក ដកទណ្ឌកម្មទាំងឡាយណា ដែលទាក់ទង នឹងទីក្រុងស៊ីនជាំង

ប៉េកាំង៖ ចិន បានជំរុញឱ្យសហរដ្ឋអាមេរិក ដកសេចក្តីសម្រេចចិត្តខុស របស់ខ្លួនជាបន្ទាន់ ក្នុងការដាក់ទណ្ឌកម្ម ទៅលើផលិតកម្ម និងសំណង់ស៊ីនជាំង និងមន្រ្តីពាក់ព័ន្ធពីររូប ដោយប្តេជ្ញាថានឹងតស៊ូតបវិញ ដោយម៉ឺងម៉ាត់ ប្រសិនបើភាគីអាមេរិក មានអាកប្បកិរិយាបែបនេះ ។

អ្នកនាំពាក្យក្រសួងការបរទេស លោក វ៉ាង វេនប៊ីន បានធ្វើការកត់សម្គាល់នេះ ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរ របស់សហរដ្ឋអាមេរិក ដែលពាក់ព័ន្ធនិងសេចក្តីថ្លែង ការណ៍នាពេលថ្មីៗនេះ ដោយរដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិកលោក Mike Pompeo ដែលរិះគន់គោលនយោបាយ ស៊ីនជាំង របស់ចិន។

លោកវ៉ាង បានប្រាប់សន្និសីទសារព័ត៌មាន ប្រចាំថ្ងៃមួយថា “សកម្មភាពសហរដ្ឋអាមេរិក គឺជាការជ្រៀតជ្រែកទាំងស្រុង នៅក្នុងកិច្ចការផ្ទៃ ក្នុងរបស់ប្រទេសចិន និងការរំលោភយ៉ាងធ្ងន់ធ្ងរនូវបទដ្ឋានមូលដ្ឋាន នៃទំនាក់ទំនងអន្តរជាតិ ។ ចិនប្រឆាំងដាច់ខាត និងថ្កោលទោសយ៉ាងខ្លាំង” ៕

ដោយ ឈូក បូរ៉ា

To Top