ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំងរុស្ស៊ី ស្ទាក់ចាប់យន្តហោះ ឈ្លបយកការណ៍របស់អាមេរិក លើសមុទ្រខ្មៅ

ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា យន្តហោះចម្បាំងរុស្ស៊ី Su-27 មួយគ្រឿងបានធ្វើប្រតិបត្ដិការ លើសមុទ្រខ្មៅ កាលពីថ្ងៃពុធ ដើម្បីស្ទាក់ចាប់យន្តហោះ ស៊ើបការណ៍អាមេរិកចំនួន ២គ្រឿង។

សេវាកម្មផ្សាយរបស់ ក្រសួងការពារជាតិបានឲ្យដឹងថា “នៅថ្ងៃទី៥ ខែសីហា ប្រព័ន្ធត្រួតពិនិត្យដែនអាកាសរុស្ស៊ី បានរកឃើញគោលដៅអាកាសចំនួន ២ ដែលខិតជិតព្រំដែនរដ្ឋរុស្ស៊ី លើដែនទឹកអព្យាក្រឹតនៃសមុទ្រខ្មៅ។

បុគ្គលិកយន្តហោះចម្បាំង Su-27 បានកំណត់អត្តសញ្ញាណវត្ថុទាំងនោះ ពីលើអាកាសជាយន្តហោះ ឈ្លបយកការណ៍យុទ្ធសាស្ត្រ RC-135 របស់សហរដ្ឋអាមេរិក និងយន្តហោះល្បាតកងទ័ព ជើងទឹកអាមេរិក P-8A Poseidon ។

ប្រភពព័ត៌មានបានឲ្យដឹងថា “បន្ទាប់ពីយន្តហោះស៊ើបការណ៍ អាមេរិកបានងាកចេញ ពីព្រំដែនរដ្ឋរបស់រុស្ស៊ី យន្ដហោះប្រយុទ្ធរុស្ស៊ី បានវិលត្រឡប់ទៅ អាកាសយានដ្ឋានវិញ” ៕

ដោយ ឈូក បូរ៉ា

To Top