ព័ត៌មានជាតិ

អគ្គនាយក ប.ស.ស. ទទួលជួបពិភាក្សាការងារ ជាមួយដៃគូអភិវឌ្ឍន៍

ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. និងថ្នាក់ដឹកនាំ ប.ស.ស. នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០នេះ បានជួបពិភាក្សាការងារ ជាមួយដៃគូអភិវឌ្ឍន៍ (Development Partners) រួមមាន តំណាងអង្គការ អន្តរជាតិខាងការងារ (ILO) តំណាងកម្មវិធីរោងចក្រ កាន់តែប្រសើរកម្ពុជា (BFC) តំណាងទីភ្នាក់ងារ ដើម្បីការអភិវឌ្ឍបារាំង (AFD) តំណាងកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) តំណាងអង្គការហ្រ្គេត (GRET) តំណាងកម្មវិធីអភិវឌ្ឍន៍ របស់អង្គការសហប្រជាជាតិ (UNDP) ដែលធ្វើឡើង នាសាលប្រជុំ ទីស្នាក់ការកណ្តាល ប.ស.ស. ។

ក្នុងកិច្ចជំនួបពិភាក្សាខាងលើ មានគោលបំណង ផ្តោតសំខាន់ៗទៅលើ ៖

  • ការពិភាក្សា និងការធ្វើបច្ចុប្បន្នភាព លើវឌ្ឍភាពនៃការបង្កើត និងរៀបចំឡើងវិញ នូវរចនាសម្ព័ន្ធនៃ ប.ស.ស.
  • ការពិភាក្សា លើការត្រួតពិនិត្យឡើងវិញ នៃធានារ៉ាប់រងសុខភាពជាតិ
  • ការពិភាក្សាលើគម្រោង ទំនើបភាវូបនីយកម្ម ពាក់ព័ន្ធនឹងការអភិវឌ្ឍប្រព័ន្ធព័ត៌មានវិទ្យាថ្មី ដើម្បីគាំទ្រដំណើរការ របស់ ប.ស.ស.
  • ការពិភាក្សា និងការធ្វើបច្ចុប្បន្នភាពលើ ការផ្តល់មូលនិធិរបស់ក្រសួង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នៃប្រទេសអាល្លឺម៉ង់ដល់ ប.ស.ស. សម្រាប់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរ
  • ការពិភាក្សា និងចែករំលែក ស្តីពីផ្នែកគាំទ្រ នាពេលអនាគតមក ប.ស.ស. ដែលត្រូវបានផ្តល់ដោយអង្គការ ILO និង ដៃគូអភិវឌ្ឍផ្សេងៗទៀត។

សូមបញ្ជាក់ថា កន្លងមក ប.ស.ស. បានទទួលការគាំទ្រ ទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ពីដៃគូអភិវឌ្ឍន៍ ដែលនេះ សបញ្ជាក់ពីការចូលរួម ក្នុងការបន្តការសហការ ដើម្បីអភិវឌ្ឍនូវការអនុវត្ត ប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជា ឱ្យប្រកបដោយប្រសិទ្ធភាព និងស័ក្តសិទ្ធិភាព៕

To Top