ព័ត៌មានជាតិ

ប៊ែលធីរៀបចំប្រឡង បញ្ចប់វគ្គសិក្សា តាមប្រព័ន្ធ អេឡិចត្រូនិក (E-Examination) ជូនសិស្សភាសាអង់គ្លេសទូទៅ សរុបចំនួន ១១,៨៧១នាក់

ភ្នំពេញ ៖ សិស្សសាលា ប៊ែលធី អន្តរជាតិ ថ្នាក់ភាសាអង់គ្លេសទូទៅ គ្រប់កម្រិតចាប់ពី Pre-school 1 ដល់ Preschool 6 និងពីLevel 1 ដល់ Level 12 ទាំង២០សាខា សរុបចំនួន ១១,៨៧១នាក់ បានចូលរួមប្រឡង បញ្ចប់វគ្គសិក្សាពីចម្ងាយ តាមប្រព័ន្ធអេឡិចត្រូនិក (E-Examination) រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២០ ដែលរៀបចំឡើងដោយសាលា ប៊ែលធី អន្ដរជាតិ នៅមជ្ឍមណ្ឌលគ្រប់គ្រង ការប្រឡងអនឡាញសាខាទី៩ (ស្ទឹងមានជ័យ) ។

សម្រាប់វិញ្ញាសា និងដំណើរការប្រឡង គ្រប់កម្រិតត្រូវបានរៀបចំ និង ត្រួតពិនិត្យយ៉ាងតឹងរ៉ឹង ដោយគណៈកម្មការប្រឡង នៃនាយកដ្ឋានភាសាអង់គ្លេសទូទៅ នៃប៊ែលធី គ្រុប ។

កន្លងមក សាលា ប៊ែលធី អន្តរជាតិ ក៏បានរៀបចំការប្រឡងឆមាសលើកទី២ រយៈពេល៩ថ្ងៃ តាមប្រព័ន្ធអេឡិចត្រូនិក (E-Examination) ជូនសិស្សានុសិស្សថ្នាក់ ចំណេះទូទៅចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ សរុបចំនួន ២៧,៥០៤នាក់ ប្រកបដោយជោគជ័យផងដែរ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២០។

-សាលា ប៊ែលធី អន្តរជាតិ នឹងបើកបវេសនកាលឆ្នាំសិក្សាថ្មី ថ្នាក់ចំណេះទូទៅ និង វគ្គសិក្សាថ្មីភាសាអង់គ្លេសទូទៅ នៅថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០២០ ដោយសិក្សា តាមប្រព័ន្ធអេឡិចត្រូនិក (E – Learning) ឬក្នុងថ្នាក់ (On-Campus Learning) និងទទួលចុះឈ្មោះចូលរៀន ចាប់ពីថ្ងៃនេះតទៅផងដែរ ។

-ព័ត៌មានលម្អិតសូមទំនាក់ទំនង តាមបណ្តាសាខាទាំង២១ទីតាំង នៃសាលា ប៊ែលធី អន្តរជាតិ ឬតាមរយៈ ប៊ែលធី App ដែលមានឈ្មោះ “BELTEI International School” ដោយចុចមើលតាមរយៈតំណភ្ជាប់ (Link) http://onelink.to/e5593v ៕

To Top