បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍ បានឲ្យដឹងថា គណៈរដ្ឋមន្ត្រីនៃប្រទេសអ៊ីតាលី បានបង្ហាញភ្លើងខៀវ ទៅលើក្រិតថ្មីដើម្បីបញ្ចេញ កញ្ចប់ប្រាក់ប្រមាណជា ២៥ពាន់ប៊ីលានដុល្លារ ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច ដែលបង្កឡើងដោយកូវីដ១៩។
ការសម្រេចចិត្តទៅលើខ្ទង់ ចំណាយបន្ថែមថ្មីនេះ ត្រូវបានធ្វើឡើងដោយគណៈរដ្ឋមន្ត្រី របស់លោកប្រធានាធិបតីអ៊ីតាលី Giuseppe Conte នៅក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃទី២៣ ខែកក្កដា ហើយនឹងត្រូវបានប្រកាសអនុញ្ញាតិ ដោយសភាជាតិកាលពីថ្ងៃទី២៩ ខែកក្កដា។
គួរឲ្យដឹងដែរថា ក្រិតកាលពីមិនា បានអនុម័តថវិកាប្រមាណជា ២៥ពាន់ប៊ីលានអ៊ឺរ៉ូ ម្តងហើយហើយលើកទី២ ដែលមានទំហំ ៥៥ពាន់ប៊ីលានអ៊ឺរ៉ូ កាលពីខែឧសភាផងដែរ ៕
ប្រែសម្រួល៖ ស៊ុន លី