រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ថា រដ្ឋាភិបាលបានរាយការណ៍ ឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ប្រទេសប្រេស៊ីល បានចុះក្នុងបញ្ជីដែលមានអ្នកស្លាប់ចំនួនជាង ១០០.០០០នាក់ និងលើសពី ៣លាននាក់ ដែលបានឆ្លងជំងឺកូវីដ១៩ ។
ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ចំនួនអ្នកស្លាប់បន្ថែមទៀតចំនួន៩០៥នាក់ និងមានអ្នកឆ្លងជំងឺថ្មីចំនួន៤៩.៩៧០នាក់ត្រូវបានគេរាយការណ៍ឲ្យដឹងថា ដែលនាំឲ្យចំនួនអ្នកស្លាប់ទូទាំងប្រទេសកើនដល់១០០.៤៧៧នាក់ និងមានអ្នកឆ្លងជំងឺដល់៣.០១២.៤១២នាក់ ។
រដ្ឋសៅប៉ូឡូ ដែលមានពលរដ្ឋរស់នៅច្រើនជាងគេនៅក្នុងប្រទេស បានរងគ្រោះធ្ងន់ធ្ងរជាងគេ ក្នុងអំឡុងពេលឆ្លងជំងឺ ដែលមានអ្នកស្លាប់ដល់២៥.០១៦នាក់ និងមានអ្នកឆ្លងជំងឺចំនួន៦២១.៧៣១នាក់ បន្ទាប់មកពីមានក្រុងរីយ៉ូឌឺចាណេរ៉ូ មានអ្នកស្លាប់ចំនួន១៤.០៧០នាក់ និងអ្នកឆ្លងជំងឺមានចំនួន១៧៨.៥២៤នាក់ ។
ប្រេស៊ីល ជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនដែលបានរងគ្រោះដោយជំងឺឆ្លង ហើយជាប្រទេសជាប់លំដាប់លេខ២បន្ទាប់ពីសហរដ្ឋអាមេរិក ទាំងអ្នកឆ្លងជំងឺ និងអ្នកស្លាប់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា