ភ្នំពេញ៖ នេះជាលើកទី៣ហើយ ដែលក្រុមការងារ ប.ស.ស. ដឹកនាំដោយលោក ហេង សុផាន់ណារិទ្ធ ប្រធានការិយាល័យគោលនយោបាយ ក្រោមការចាត់តាំងពី លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានជួបពិភាក្សាការងារ ជាមួយក្រុមការងារ សហប្រតិបត្តិការអាល្លឺម៉ង់ (GIZ), ក្រុមការងារអង្គការអន្តរជាតិ ខាងការងារ (ILO), និងក្រុមការងាររបស់ក្រុមហ៊ុន BIKAY ដើម្បីធ្វើតេស្តសាកល្បង កម្មវិធី ប.ស.ស. លើទូរស័ព្ទដៃ (NSSF Mobile App) តាមប្រព័ន្ធ Android និង និងលេីប្រព័ន្ធ IOS របស់ខ្លួន។
កន្លងមកការធ្វើតេស្ត សាកល្បង កម្មវិធី ប.ស.ស. លើទូរស័ព្ទដៃ NSSF Mobile Appបានអភិវឌ្ឍ តាមប្រព័ន្ធប្រតិបត្តិការ Android រួចរាល់ហើយ តែបច្ចុប្បន្នបាននឹង កំពុងអភិវឌ្ឍនូវកម្មវិធី NSSF Mobile App នេះ លើប្រព័ន្ធប្រតិបត្តិការ IOS ដោយត្រូវពិនិត្យបន្ថែម លើចំណុចខ្វះខាត បច្ចេកទេសមួយចំនួន ដើម្បីធ្វើយ៉ាងណា ផ្តល់ភាពងាយស្រួល សម្រាប់អ្នកប្រើប្រាស់ ។
សូមបញ្ជាក់ថា កិច្ចប្រជុំពិភាក្សាខាងលើ ប្រព្រឹត្តនាព្រឹកថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២០ ដោយមានវត្តមាន ចូលរួមពីក្រុមការងារ សហប្រតិបត្តិការអាល្លឺម៉ង់ (GIZ), ក្រុមការងារអង្គការអន្តរជាតិ ខាងការងារ (ILO), និងក្រុមការងាររបស់ក្រុមហ៊ុន BIKAY នៅសាលប្រជុំ នៃទីស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ៕