ព័ត៌មានជាតិ

បុណ្យភ្ជុំជាឱកាស ធ្វេីបុណ្យនិងកសាង អំពេីល្អ

សុខសប្បាយជា ទេបងប្អូននៅភូមិព្រៃព្រិច ក្រុងប៉ោយប៉ែត ចំនួន ៩៨៤គ្រួសារ?

វិវាទដីធ្លីម្ភៃឆ្នាំមកនេះ អាជ្ញាធរកំពុងបន្តខិតខំ ដោះស្រាយជូនបងប្អូនហេីយ !

កាលពីពេលថ្មីៗនេះ តាមសំណើរសុំរបស់បងប្អូនប្រជាពលរដ្ឋចំនួន ៩៨៤គ្រួសារ នៅភូមិព្រៃព្រិច ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបានដាក់សំណើគោរពមក សម្តេចតេជោ ដើម្បីស្នើសុំធ្វើប័ណ្ណដីកម្មសិទ្ធរស់នៅ ស្របច្បាប់ត្រឹមត្រូវ គឺខ្ញុំបានយក សំណេីបងប្អូនជម្រាបជូនសម្តេច ប្រមុខដឹកនាំអោយលោកបាន ជ្រាបពីសុខទុក្ខរបស់បងប្អូនទាំង អស់គ្នារួចហើយ។

ក្រសួងដែនដី និងអាជ្ញាធរដោះស្រាយទំនាស់ដីធ្លីនឹងចុះទៅ ដោះស្រាយជូនបងប្អូនក្នុងពេលឆាប់ៗខាងមុខនេះ។ សូមបងប្អូនខិតខំសហការ ជាមួយអាជ្ញាធរក្នុងការដោះស្រាយបញ្ហាខាងលើអោយបានល្អឆាប់ ចប់ជាស្ថាពរ ដើម្បីបងប្អូនមានប័ណ្ណកម្មសិទ្ធដីធ្លីរស់នៅសុខសប្បាយចាប់ពីពេលនេះតទៅ។ សូមនាំគ្នាដោះស្រាយដោយសន្តិភាពឈរលេីគោលការណ៍ឈ្នះឈ្នះសម្តេចតេជោ ដេីម្បីយេីងសុខសប្បាយ ទាំងអស់គ្នា។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ ទីកន្លែងដោយគ្មានការរើសអើង៕

To Top