បរទេស៖ ប្រទេសលីទុយអានី តាមសេចក្តីរាយការណ៍ នឹងដឹកនាំនិងធ្វើជាម្ចាស់ផ្ទះ សម្រាប់សមយុទ្ធការពារពហុជាតិ ដែលមានបុគ្គលិកយោធា មកពីប្រទេសចំនួន១០ ដោយរួមមានទាំងសហរដ្ឋអាមេរិកផង នាខែនេះ នៅក្នុងប្រទេសលីទុយអានី អាល្លឺម៉ង់និងប៉ូឡូញ។
យោងទៅតាមទីបញ្ជាការអឺរ៉ុប របស់កងទ័ពអាមេរិក នៅក្នុងអំឡុងសមយុទ្ធ Tobruq Legacy 2020 នេះ កងកម្លាំងការពារដែនអាកាស សហរដ្ឋអាមេរិកនិងសម្ពន្ធមិត្ត នឹងធ្វើសមធ្វើការការពារដែនអាកាសរយៈចម្ងាយខ្លី សម្រាប់កងកម្លាំងលីទុយអានី និងបង្កើតមូលដ្ឋានប្រតិបត្តិការការពារ ដែនអាកាសផ្អែកលើមូលដ្ឋាន លើគោកពហុជាតិ។
គួរបញ្ជាក់ថា សមយុទ្ធដែលមានគោលបំណង ធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពរួម របស់អាមេរិកនិងអឺរ៉ុប ដើម្បីគ្រប់គ្រងការបាញ់ការពារ នៅតំបន់អឺរ៉ុបភាគកណ្ដាលនិងខាងកើត ក្នុងខណៈធ្វើឲ្យប្រសើរនូវយុទ្ធសាស្ត្រ បច្ចេកទេស និងពិធីការនានានេះ នឹងចូលរួមដោយបុគ្គលិកយោធាជាង ៧៥០នាក់ មកពីប្រទេសចំនួន១០ ៕
ប្រែសម្រួល៖ ប៉ាង កុង