Covid-19

ប្រទេសថៃ មានអ្នកឆ្លងមេរោគកូវីដ១៩ កើនដល់ ៣ ៤៥៤នាក់ និងស្លាប់ ៥៨នាក់

បរទេស៖ ករណីឆ្លងវីរុសថ្មីចំនួន ៧ ករណីត្រូវបានបញ្ជាក់ ក្នុងចំណោមជនភៀសខ្លួនថៃ មកពីប្រទេសអារ៉ាប់ប៊ីសាអូឌីត និងឥណ្ឌា ដែលនាំឱ្យអ្នកឆ្លងសរុបក្នុងប្រទេសថៃ កើនឡើងដល់ ៣ ៤៥៤នាក់ និងស្លាប់ ៥៨នាក់។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា មជ្ឈមណ្ឌលសម្រាប់គ្រប់គ្រង ស្ថានភាពនៃជំងឺកូវីដ១៩ បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ការឆ្លងថ្មីចំនួន ៧នាក់ ដែលជាករណីនាំចូល បានធ្វើឱ្យចំនួនជាតិសរុបកើនដល់ ៣ ៤៥៤ នាក់ និង មិនមានអ្នកស្លាប់នោះទេ ចាប់តាំងពីថ្ងៃទី ២ មិថុនាមក។

ករណីឆ្លងថ្មីរួមមានបុរស ៣ នាក់ និងស្ត្រីម្នាក់ដែលបានវិលត្រឡប់ មកពីប្រទេសអារ៉ាប់ប៊ីសាអូឌីត វិញកាលពីថ្ងៃសៅរ៍។ លទ្ធផលតេស្តរបស់ពួកគេ កាលពីថ្ងៃអង្គារមានលក្ខណៈវិជ្ជមាន ៕

ប្រែសម្រួលៈ ណៃ តុលា

To Top