ព័ត៌មានអន្តរជាតិ

ចិន អះអាងថា វ៉ាក់សាំងកូវីដ១៩ ទំនងជារួចរាល់ ជាសាធារណៈក្នុងខែវិច្ឆិកា

បរទេស៖ នៅថ្ងៃអង្គារនេះ មន្រ្តីនៃមជ្ឈមណ្ឌលការពារ និងការពារជំងឺឆ្លង របស់ប្រទេសចិន ហៅកាត់ថាCDC បាននិយាយថា វ៉ាក់សាំងកូវីដ១៩ វីកំពុងត្រូវបានផលិតឡើង នៅក្នុងប្រទេសចិន និងអាចត្រៀមសម្រាប់ ការប្រើប្រាស់ជាសាធារណជនទូទៅ នៅដើមខែវិច្ឆិកា ខាងមុខនេះហើយ។

មកដល់ពេលនេះ ប្រទេសចិន មានវ៉ាក់សាំង ការពារកូវីដ១៩ ចំនួន៤ ប្រភេទមកហើយ ដែលកំពុងស្ថិតនៅក្នុង ដំណាក់កាលចុងក្រោយ នៃការសាកល្បងព្យាបាល។ យ៉ាងហោចណាស់មាន ៣ ក្នុងចំណោម នោះត្រូវបានគេផ្តល់ជូន នូវធនធានមនុស្ស ចាំបាច់បន្ថែមក្រោមកម្មវិធី ប្រើប្រាស់បន្ទាន់ដែលបាន ចាប់ផ្តើមភ្លាម តាំងតែពីនៅក្នុងខែកក្កដា។

លោក Guizhen Wu ប្រធានផ្នែកជីវសុវត្ថិភាព ខាងជីវគីមីបាននិយាយ នៅក្នុងបទសម្ភាសន៍មួយ ជាមួយទូរទស្សន៍រដ្ឋថាការធ្វើតេស្ត នៅដំណាក់កាលទី ៣ កំពុងដំណើរការ យ៉ាងរលូនហើយវ៉ាក់សាំង អាចត្រៀម សម្រាប់សាធារណជន ទូទៅនៅក្នុងខែវិច្ឆិកា ឬធ្នូខាងមុខនេះ ជាមិនខាន៕

ប្រែសម្រួល៖ស៊ុនលី

To Top