ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីថ្មីជប៉ុន ជ្រើសយករដ្ឋមន្រ្តី សុខាភិបាល ធ្វើជាប្រធានគណៈរដ្ឋមន្រ្តី

តូក្យូ៖ រដ្ឋមន្រ្តីក្រសួង សុខាភិបាលលោក Katsunobu Kato បាននិយាយកាលពីថ្ងៃអង្គារថា លោកត្រូវបានស្នើ ដោយនាយករដ្ឋមន្រ្តីថ្មី Yoshihide Suga ឱ្យធ្វើជាប្រធានគណៈរដ្ឋមន្រ្តី របស់លោក ខណៈដែលប្រភព ដែលដឹងអំពីបញ្ហានេះបាននិយាយថា អ្នកដែលមានមុខតំណែង ជារដ្ឋមន្ត្រីសំខាន់ៗនឹងត្រូវរក្សាទុកដដែល។

យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងការបរទេសលោក Toshimitsu Motegi និងរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ លោក Taro Aso ស្ថិតក្នុងចំណោមអ្នកដែលនឹងរក្សាមុខតំណែង នៅដដែល នៅពេលដែលលោក Suga បង្កើតគណៈរដ្ឋមន្រ្តី នៅថ្ងៃពុធ ដើម្បីអនុវត្ត គោលនយោបាយរបស់លោក ផ្តោតលើការប្រយុទ្ធប្រឆាំង នឹងរោគរាតត្បាតវីរុស ខណៈពេលកំពុងបង្កើន សេដ្ឋកិច្ចកុំឱ្យធ្លាក់ចុះ។

លោក Suga ដែលត្រូវបានគេជ្រើសរើស ឱ្យបន្តតំណែងជានាយករដ្ឋមន្រ្តីពីលោក ស៊ីនហ្សូអាបេ ក្នុងនាមជាមេដឹកនាំ នៃគណបក្សប្រជាធិបតេយ្យ សេរីកាលពីថ្ងៃច័ន្ទ ត្រូវបានគេតែងតាំង ជានាយករដ្ឋមន្រ្តី នៅក្នុងសម័យប្រជុំ ពិសេសមួយនៅថ្ងៃពុធ។ គាត់បានផ្តួលគូប្រជែងពីរនាក់ ដែលមានសំឡេងភាគច្រើន លើសលប់ ដែលគាំទ្រដោយបក្សពួក៕

To Top