ព័ត៌មានជាតិ

យករថយន្តដឹកដី មកលាងមាត់រណ្ដៅ ស្រុតរអិលធ្លាក់ចូលទឹកបាត់

ភ្នំពេញ ៖ រថយន្តដឹកដីមួយគ្រឿង ដែលម្ចាស់បានយកមកចត ជិតមាត់រណ្តៅ ស្រាប់តែរអិលធ្លាក់ ចូលទឹក តាមផ្លូវ មាត់រណ្តៅ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោរាជធានីភ្នំពេញ ដោយហេតុការណ៍នេះ បានកើតឡើង នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា ករណីរអិលធ្លាក់រថយន្តនេះ ម្ចាស់រថយន្តមិនមានការរងរបួសនោះទេ ខណៈដែលកំពុងលាង ស្រាប់តែដីស្រុត បណ្ដាលឱ្យរថយន្តរអិលធ្លាក់ចូលរណ្ដៅតែម្ដង ។ ក្រោយកើតហេតុ ម្ចាស់រថយន្តបានទៅរកអ្នកមុជទឹក ចុះទៅរាវរករថយន្តឃើញហើយ រង់ចាំតែរថយន្តស្ទូចមកស្ទូចឡើង លើគោកប៉ុណ្ណោះ ៕

To Top