ព័ត៌មានអន្តរជាតិ

ប្រេស៊ីល មានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ កើនលើសពី១៣ម៉ឺននាក់ ខណៈអ្នកឆ្លងជំងឺ ជាង៤,៥លាននាក់

រីយ៉ូឌឺចាណេរ៉ូ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ថា ចំនួនអ្នកស្លាប់នៅ ក្នុងប្រទេសប្រេស៊ីល បានកើនឡើងលើសពី១៣៧.០០០នាក់ គិតត្រឹមថ្ងៃចន្ទ បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀត ចំនួន៣៧៧នាក់ ដោយសារវីរុសកូរ៉ូណា (ជំងឺកូវីដ១៩) ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនសរុបអ្នកស្លាប់ ដោយសារជំងឺកើនឡើង ដល់១៣៧.២៧២នាក់ ។

ក្រសួងសុខាភិបាលបានឲ្យដឹងថា ការធ្វើតេស្តបានរកឃើញថា មានករណីថ្មី ចំនួន១៣.៤៣៩នាក់ ក្នុងអំឡុងពេលដូចគ្នា ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបចាប់តាំងពីផ្ទុះជំងឺ បានកើនឡើង ដល់៤.៥៥.០៦៨នាក់ ។

រដ្ឋសៅប៉ូឡូ ដែលជារដ្ឋមានពលរដ្ឋរស់នៅច្រើន ជាងគេបំផុត របស់ប្រទេស ជាកន្លែងដែលមានឆ្លងជំងឺ រហូតដល់៩៣៧.៣៣២នាក់ និងមានអ្នកស្លាប់ ចំនួន៣៣.៩៨៤នាក់ បន្ទាប់មកមានរដ្ឋរីយ៉ូឌឺចាណេរ៉ូ ដែលមានអ្នកឆ្លងជំងឺ ចំនួន២៥២.០៤៦នាក់ និងមានអ្នកស្លាប់ចំនួន១៧.៧២៧នាក់ ។

គិតចាបតាំងពីដើមសប្តាហ៍ទី១ នៃខែកញ្ញានេះ ប្រទេសប្រេស៊ីល បានចុះបញ្ជីដែលចំនួនអ្នកស្លាប់ប្រចាំ ថ្ងៃបានថយចុះនិងករណីថ្មីបង្កដោយរីរុស ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top