លិខិតសូមអភ័យទោស
ខ្ញុំបាទ សយ សុភាព អ្នកអានព័ត៌មានទូរទស្សន៍ BTV កម្មវិធី ” ពីកម្ពុជា” និងជាអគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល សូមសម្តែងនូវការសោកស្តាយ និងសូមអភ័យទោសចំពោះការអត្ថាធិប្បាយ និងវិភាគមិនគ្រប់ជ្រុងជ្រោយរបស់ខ្ញុំ នៅលើទូរទស្សន៍BTV កម្មវិធី ” ពីកម្ពុជា” កាលពីថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៦និង៥៧នាទីព្រឹក កន្លងទៅ ដែលមិនបានឆ្លុះបញ្ចាំងនូវការពិត ហើយបានប្រើពាក្យសំដីមិនគួរគប្បី ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី។
ខ្ញុំបាទសង្ឃឹមថា ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ នឹងទទួលយកនូវការសូមអភ័យទោសពីខ្ញុំបាទ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមឯកឧត្តមបណ្ឌិតទេសរដ្ឋមន្រ្តី មេត្តាទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ។
ធ្វើនៅភ្នំពេញ ថ្ងៃសុក្រ ៤រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣
ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩