បរទេស៖ រដ្ឋមន្ត្រី របស់សហភាពអារ៉ាប់រួម ទទួលបន្ទុកឧស្សាហកម្ម និងបច្ចេកវិទ្យាទំនើប និងជាប្រធាន ក្រុមហ៊ុនប្រេងជាតិអាប៊ូដាប៊ី ហៅកាត់ថា ADNOC បានជួបជាមួយ រដ្ឋមន្ត្រីអ៊ីស្រាអែលនានា ដែលទទួលបន្ទុកក្នុងវិស័យថាមពល សេដ្ឋកិច្ចនិងឧស្សាហកម្ម។
ក្រុមហ៊ុនរដ្ឋ Abu Dhabi National Oil Company របស់សហភាពអារ៉ាប់រួម បាននិយាយនៅក្នុងសារបង្ហោះ លើបណ្ដាញសង្គមធ្វីតធ័រ កាលពីថ្ងៃអង្គារថា លោក Sultan al-Jaber បានធ្វើកិច្ចពិភាក្សាគ្នា ជាមួយរដ្ឋមន្ត្រីអ៊ីស្រាអែលនានា ស្តីពីឱកាសសហប្រតិបត្តិការ ក្នុងវិស័យថាមពល បច្ចេកវិទ្យានិងឧស្សាហកម្ម។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា ប្រទេសអ៊ីស្រាអែល និងប្រទេសសហភាពអារ៉ាប់រួម បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយ កាលពីថ្ងៃទី១៥ ខែកញ្ញានេះ ដើម្បីបង្កើតចំណងមិត្តភាពការទូត៕ ប្រែសម្រួល៖ប៉ាង កុង