បរទេស៖ទូរទស្សន៍ BBC នៅថ្ងៃនេះបានចេញផ្សាយថាអង្គការណាសានឹងត្រៀមធ្វើការបង្ហោះនូវបង្គន់ ថ្មីសម្រាប់ធ្វើការសាកល្បងនៅស្ថានីយ៍អវកាសអន្តរជាតិ ISS មុនពេលដែលអាចត្រូវបានប្រើប្រាស់ ប្រហែលជានៅក្នុងបេសកកម្មនាពេលអនាគតទៅកាន់ឋានព្រះច័ន្ទ។
បង្គន់ថ្មីសម្រាប់ទីអាវកាសមួយនេះ ត្រូវបានគេដឹងដែរថាមានតម្លៃប្រមាណជា ២៣ លានដុល្លារ ឬ១៧,៨ លានផោន ដែលអាចបូមយកកាកសំណល់ពីរាងកាយនឹងត្រូវបញ្ជូនទៅស្ថានីយ៍ តាមរយៈយានអាកាសសម្រាប់ដឹកទំនិញ។
ណាសាបានប្រកាសថា“ ប្រព័ន្ធបូមធូលី” របស់បង្គន់ត្រូវបានរចនាឡើងនិងផ្តល់ភាពងាយស្រួលជូនទៅដល់ អវកាសយានិកស្រីមិនដូចម៉ូដែលមុនៗ ទេ។គ្រាប់រ៉ុក្កែតដែលដឹកនាវាដឹកទំនិញត្រូវបានគេស្មានថាបានបាញ់បង្ហោះចេញពីកោះ Wallops កោះ Virginia កាលពីថ្ងៃព្រហស្បតិ៍ប៉ុន្តែត្រូវបាន ប្រកាសផ្អាកទៅវិញមុនពេលចាប់ផ្តើមប្រមាណជា៣នាទី៕
ប្រែសម្រួល៖ស៊ុនលី