ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលស៊ូដង់ខាងត្បូង និងក្រុមឧទ្ទាម ប្រយុទ្ធចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាពជាផ្លូវការ

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅអាទិត្យ បានសរសេរថា បន្ទាប់ពីការចរចាគ្នា អស់រយៈពេលពេញមួយឆ្នាំមក ហើយរដ្ឋាភិបាលស៊ូដង់ និងក្រុមប្រដាប់អាវុធ កាលពីថ្ងៃសៅរ៍ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាពចុងក្រោយមួយ នៅរដ្ឋធានីជូបា របស់ស៊ូដង់ខាងត្បូង ដើម្បីបញ្ចប់ជម្លោះប្រដាប់អាវុធ។

ពិធីចុះហត្ថលេខា ដែលត្រូវបានចាក់ផ្សាយ ដោយទូរទស្សន៍ផ្លូវការ របស់ប្រទេសស៊ូដង់ ដែលក្នុងនោះ ក៏ត្រូវបានគេមើលឃើញដែរថា បានចូលរួមដោយ ប្រធានាធិបតីស៊ូដង់ខាងត្បូងលោក Salva Kiir ប្រធានក្រុមប្រឹក្សាអធិបតេយ្យភាព របស់ប្រទេសស៊ូដង់លោក Abdel Fattah al-Burhan និងលោក Abdalla Hamdok នាយករដ្ឋមន្ត្រីស៊ូដង់។

ផ្ទាំងពាណិជ្ជកម្ម

ក្រៅពីនោះក៏មានអ្នកចូលរួម ដែលជាអ្នកតំណាង មកពីប្រទេសអារ៉ាប់ប៊ីសាអូឌីតអារ៉ាប់រួម អារ៉ាប់កាតាប្រទេសឆាដ និងអេហ្ស៊ីបផង ហើយបន្ថែមពីនោះ ក៏មានវត្តមានរបស់ អង្គការក្នុងតំបន់និងអន្តរជាតិ ដូចជាអង្គការសហប្រជាជាតិ សហភាពអាហ្វ្រិកសម្ព័ន្ធអារ៉ាប់ និងសហភាពអឺរ៉ុប ជាដើមទៀតផង៕

ប្រែសម្រួល៖ស៊ុនលី

To Top