វ៉ាស៊ីនតោន៖ ទិន្នន័យពីរដ្ឋបាល របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញថា គោលនយោបាយ ពាណិជ្ជកម្មសហរដ្ឋអាមេរិក ឆ្ពោះទៅប្រទេសចិន ធ្វើមិនបានល្អនោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។
ការអត្ថាធិប្បាយនេះ ត្រូវបានធ្វើឡើងដោយ លោក David J. Firestein ប្រធាន និងជានាយកប្រតិបត្តិមូលនិធិ George H. W. Bush សម្រាប់ទំនាក់ទំនងសហរដ្ឋអាមេរិក – ចិនក្នុងអំឡុងពេល ធ្វើបទបង្ហាញតាមអ៊ីនធឺណិត ដែលរៀបចំឡើង ដោយមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ នៅសាកលវិទ្យាល័យ University of South Carolina ។
យោងតាមលោក Firestein អង្គហេតុជាក់ស្តែង បានបង្ហាញថា នៅក្រោមរដ្ឋបាលលោក ត្រាំ គោលនយោបាយ ពាណិជ្ជកម្មសហរដ្ឋអាមេរិក ឆ្ពោះទៅប្រទេសចិនកំពុង “សម្លាប់ការងារអាមេរិក” និង “ធ្វើឱ្យប៉ះពាល់ ដល់សេដ្ឋកិច្ចអាមេរិក” ។
លោកបានលើកឡើងថា “ឱនភាពទំនិញសហរដ្ឋអាមេរិក ជាមួយចិន គឺធំជាងមុន” ការងារផលិតកម្មនៅក្នុងប្រទេសនេះ ត្រូវបានបាត់បង់ មិនមែនទទួលបាននោះទេ៕ ដោយ៖ ឈូក បូរ៉ា