ព័ត៌មានជាតិ

GMAC ប្រគល់ម៉ាស់ ៤ម៉ឺន ដល់ក្រសួងការងារ

ភ្នំពេញ ៖ សមាគម រោងចក្រកាត់ដេរ នៅកម្ពុជា( GMAC) បានប្រគល់ អំណោយ ម៉ាស់ចំនួន ៤ ០.០០០ ជូន ក្រសួង ការ ងារ និង បណ្ដុះ បណ្ដាល វិជ្ជាជីវៈ នៅព្រឹក ថ្ងៃ ទី ៨ ខែ តុលា ឆ្នាំ ២០២០ ក្រោមអធិបតីភាព លោក អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារ និង លោកឧកញ៉ា វ៉ាន់ ស៊ូអៀង ប្រធាន GMAC។

ម៉ាស់ នេះ ផលិត ដោយរោងចក្រ ជាសមាជិក GMAC ដែលបានប្រែក្លាយសង្វាក់ ផលិតកម្ម ទៅ ជារោងផលិត ម៉ាស់ ដើម្បី ចូល រួម ចំណែក ឆ្លើយ តប ទៅ នឹង ផលវិបាក នៃជំងឺកូវីដ ១៩ ។ បច្ចុប្បន្ន មានរោងចក្រ ១៥ ដែល ផលិតម៉ាស់ ផ្គត់ផ្គង់តម្រូវការ ប្រើប្រាស់ ក្នុងស្រុក និងនាំចេញ គុណភាព ម៉ាស់ មានស្ដង់ដារខ្ពស់ ។

លោក អ៊ិត សំហេង ថ្លែងអំណរគុណ GMAC ដែលបានចែក ផ្ដល់ អំណោយម៉ាស់ ព្រមទាំង កោតសរសើរ សមាជិក ដែលបានបង្កើត និងកែប្រែ រោងចក្រ ១៥ មកផលិតម៉ាស់ ដែលកំពុងមានតម្រូវ ការក្នុងប្រទេស និង ពិភពលោក ក្នុងការប្រយុទ្ធ ប្រឆាំងជំងឺ កូវិត ១៩។

ម៉ាស់ទាំងនេះ សម្រាប់ បម្រើវិស័យ អប់រំបណ្ដុះបណ្ដាល វិជ្ជាជីវៈ និង វិស័យការងារ ៕

To Top