ភ្នំពេញ ៖ ក្រោមព្រះរាជហឫទ័យ ទុកដាក់ខ្ពស់ ពីសុខទុក្ខ ប្រជានុរាស្រ្ត និងខ្វល់ខ្វាយបញ្ហាគ្រោះទឹកជំនន់កំពុងកើត មានតាមបណ្តាខេត្តនានា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ សព្វព្រះ រាជហឫទ័យត្រាស់បង្គាប់ ក្រុមមន្រ្តីក្រសួងព្រះបរមរាជវាំងនាំយក ព្រះរាជអំណោយចែកជូនប្រជារាស្រ្ត រងគ្រោះទឹកជំនន់ចំនួន ៦៤៥គ្រួសារ ស្ថិតក្នុងឃុំវាល ឃុំស្វាយលួង ឃុំបញ្ជរ និងឃុំកោះដុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។
ក្នុងនោះ ក្នុងមួយគ្រួសារទទួលបាន អង្ករ ៥០គីឡូ មី ១កេស ឃីត ១កញ្ចប់ ( មុង ១ ក្រមា ១ សារុង ១ ភួយ ១) ត្រីខ ១០កំប៉ុង កៅស៊ូតង់ ចំនួន ១ សាប៊ូដុំ ចំនួន ៥ដុំ អាវយឺតស្លាកព្រះរាជអំណោយ ១ និងថរិកា ៤០ម៉ឺនរៀល៕