ព័ត៌មានជាតិ

អគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចុះពិនិត្យស្ថានភាព សង្វាក់ផលិតកម្ម រោងម៉ាស៊ីនកិនស្រូវ អង្ករ ខេត្តបាត់ដំបង

ភ្នំពេញ៖ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារ​អភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ បានចុះពិនិត្យមើល​ សង្វាក់ផលិតកម្ម កិន កែច្នៃស្រូវ អង្ករ និងត្រួតពិនិត្យមើល ទីតាំងឃ្លាំងស្តុកស្រូវ ចំនួន ២០០ ០០០តោន និងឡសំងួតស្រូវ ខ្នាត ៣០០០តោន ក្នុងមួយថ្ងៃ ដែលស្ថិតក្នុង​គម្រោងហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាល ក្នុងការសាងសង់​ឡសំងួត និងឃ្លាំងស្តុកស្រូវ-អង្ករ ដែលផ្តល់ជូនធនាគារស្រូវ (កម្ពុជា) ភីអិលស៊ី តាមរយៈធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម។

ឆ្លៀតក្នុងឱកាសនោះ លោក កៅ ថាច ក៏បានធ្វើការស្នើសុំទៅកាន់ លោកបណ្ឌិតឱកញ៉ា ភូ ពុយ ជួយទិញ និងបន្តទិញស្រូវ ពីបងប្អូនប្រជាកសិករ ដោយតំលៃសមរម្យ អោយអស់ពីលទ្ធភាព ទោះបីគុណភាពស្រូវល្អ ឬមិនសូវល្អ ជាពិសេសស្រូវសើម ដោយសារ ជំនន់ទឹកភ្លៀង ក្នុងសប្តាហ៍កន្លងមកនេះផងដែរ៕

To Top