ព័ត៌មានជាតិ

សម្តេច ស ខេង ថ្លែងអំណរគុណចំពោះ សប្បុរសជន ដែលបានបរិច្ចាគធនធាន ជួយសង្គ្រោះ ដល់ពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនទាំងអស់ ដែលបានបរិច្ចាគ នូវធនធាន ផ្ទាល់ខ្លួនជាថវិការ ជាស្បៀងអាហារ គិតជាអង្ករសរុប ចំនួន៩៧៨តោន និងមី១០០កេស សម្រាប់ចូលរួមជួយ សង្គ្រោះបន្ទាន់ ដល់ប្រជាពលរ ដ្ឋ ដែលកំពុងជួបគ្រោះធម្មជាតិ ដោយសារជំនន់ទឹកភ្លៀង ។

ក្នុងសារថ្លែងអំណរគុណរបស់ សម្ដេចក្រឡាហោម ស ខេង នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា កាយវិការដ៏ថ្លៃថ្លានេះ ស្ដែងឲ្យឃើញនូវទឹកចិត្តដ៏ល្អប្រព្រៃ និងប្រកបដោយសមានចិត្តពី ស្មាតីសាមគ្គីជួយគ្នាទៅវិញ ទៅមកនៅក្នុងគ្រាជួបគ្រោះទុក្ខភ័យ ក៏ដូចជា ការយកចិត្តទុកដាក់ជួយដោះ ស្រាយទុក្ខលំបាកប្រជាពលរដ្ឋជាមួយរាជរដ្ឋាភិបាល ដោយមិនប្រកាន់និន្នាការ នយោបាយ ៕

To Top