ព័ត៌មានអន្តរជាតិ

ឧត្តមសេនីយប្រាយុទ្ធ៖ រាជរដ្ឋាភិបាល នឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកដែលផ្សាយព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ ដែលរំលោភសិទ្ធិអ្នកដទៃ

បរទេស៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានប្រាប់អាជ្ញាធរ កុំឆ្លៀតឱកាសត្រួតពិនិត្យលើការផ្សាយ និងខ្លឹមសារតាមអ៊ិនធរណេត ដែលអាចត្រូវគេចាត់ទុកថា រំលោភលើក្រឹត្យនៃភាពអាសន្ន។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ការលើកឡើង របស់នាយករដ្ឋមន្រ្តីថៃនេះ ធ្វើឡើងនៅថ្ងៃ ដែលតុលាការព្រហ្មទណ្ឌ បានបញ្ជាឱ្យរារាំងការផ្សាយតាមអ៊ីនធ័រណេត របស់ទូរទស្សន៍អនឡាញ Voice TV ។

ថ្លែងទៅកាន់ ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តី របស់លោកឧត្តមសេនីយ៍ប្រាយុទ្ធ បាននិយាយថា អាជ្ញាធរត្រូវបានគេ ប្រាប់ឱ្យគោរពសេរីភាពសារព័ត៌មាន ប៉ុន្តែក៏ត្រូវចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកដែលផ្សព្វផ្សាយព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ ដែលរំលោភសិទ្ធិអ្នកដទៃផងដែរ។

ឧត្តមសេនីយ៍ប្រាយុទ្ធបានប្រកាសថា “ យើងមានកាតព្វកិច្ច ក្នុងការការពារប្រទេស និងលុបបំបាត់ចោលនូវសកម្មភាព ដែលមានចេតនាអាក្រក់ ក្នុងគោលបំណងបង្កើតភាពវឹកវរ និងជម្លោះនៅក្នុងប្រទេស” ៕ ប្រែសម្រួលៈ ណៃ តុលា

To Top