ព័ត៌មានអន្តរជាតិ

មេដឹកនាំប្រឆាំង វេណេស៊ុយអេឡា គេចខ្លួនពីអេស្បាញ និងឆ្ពោះទៅអាមេរិក

បរទេស៖ សារព័ត៌មានបរទេសនៅថ្ងៃនេះ បានចេញផ្សាយថា មេដឹកនាំប្រឆាំងវេណេស៊ុយអេឡា លោក Leopoldo López បានធ្វើការភៀសខ្លួន គេចចេញពីប្រទេសអាមេរិកខាងត្បូង ជាស្រុកកំណើតរបស់លោក ហើយនិងកំពុងធ្វើដំណើរនៅថ្ងៃសៅរ៍ ទៅកាន់ប្រទេសអេស្បាញ ជាកន្លែងដែលគាត់ នឹងចំណាយពេល ជាមួយក្រុមគ្រួសាររបស់គាត់ មុនពេលធ្វើដំណើរ ឆ្ពោះទៅសហរដ្ឋអាមេរិក។

ប្រភពដដែលបានឲ្យដឹងទៀតថា គាត់នឹងធ្វើដំណើរទៅដល់អាមេរិក ក្នុងគោលបំណង ដើម្បីបន្តកិច្ចប្រឹងប្រែងការងាររបស់គាត់ ក្នុងការផ្តាច់របបដឹកនាំ របស់លោក Nicolas Maduro ដដែល ដូចដែលលោកបានព្យាយាមកន្លងមក។

លោក Lopez ដែលបានទទួលឲ្យស្នាក់នៅ ក្នុងលំនៅដ្ឋានរបស់ឯកអគ្គរដ្ឋទូតអេស្បាញ ប្រចាំនៅវេណេស៊ុយអេឡា បន្ទាប់ពីបានរួចផុត ពីការឃុំឃាំងនៅខែមេសា ឆ្នាំ ២០១៩ បានឆ្លងកាត់ព្រំដែនចូលប្រទេសកូឡុំប៊ី កាលពីដើមសប្តាហ៍ ដោយការគេចខ្លួន ទោះបីជាមានការបិទផ្លូវជាច្រើន និងមានការបង្កើនសន្តិសុខ រៀបចំដោយរបបលោក Maduro ក្តី៕

ប្រែសម្រួល៖ស៊ុនលី

To Top