ព័ត៌មានជាតិ

ប្រធានសហព័ន្ធ ធុរកិច្ចទីផ្សារបណ្តាញ អំពាវនាវក្រុមហ៊ុនជាតិ-អន្តរជាតិ បញ្ជូនសមាជិក មកទទួលការបណ្តុះបណ្តាល

ភ្នំពេញ៖លោក បណ្ឌិត ឡី សុភាព ប្រធានគណៈអចិន្ត្រៃ យ៍ និងជាគណៈកម្មាធិការធុរកិច្ច ទីផ្សារបណ្តាញកម្ពុជា បានអំពាវនាវ ឲ្យក្រុមហ៊ុនជាតិ-អន្តរជាតិ ពាក់ព័ន្ធវិស័យមួយនេះ គួរបញ្ជូនសមាជិក សមាជិការបស់ខ្លួន ឲ្យមកទទួលការ បណ្តុះបណ្តាល ឲ្យបានច្បាស់លាស់ ។

ការអំពាវនាវនេះ ក្រោយសហព័ន្ធធុរកិច្ចទីផ្សារបណ្តាញ ដែលជាអង្គភាពមួយ ត្រូវបានបង្កើតឡើង ក្នុងការ បណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈ លើទីផ្សារបណ្តាញនៅកម្ពុជា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ បានប្រកាស ទទួលស្គាល់ ក្រុមហ៊ុន NSZ World ដែលជាក្រុមហ៊ុន ក្នុងស្រុកដំបូងបង្អស់នៅកម្ពុជា ជាសមាជិករបស់ខ្លួន ក្រោយមានការ ត្រួតពិនិត្យច្បាស់លាស់ និងវាយតម្លៃខ្ពស់ ចំពោះគុណភាព និងមានសុវត្ថិភាព ចំពោះអ្នកប្រើប្រាស់ ។

ការប្រកាសទទួលស្គាល់ ក្រុមហ៊ុន NSZ World ជាសមាជិក គឺជាការបញ្ជាក់ ទៅកាន់ពលរដ្ឋកម្ពុជា និងជាការផ្តល់ទំនុកចិត្ត ដល់អ្នកប្រាស់ប្រាស់ផលិតផល ក្រុមហ៊ុន NSZ World ចំពោះហានិភ័យណាមួយ ដែលសហព័ន្ធធុរកិច្ច ទីផ្សារបណ្តាញ ក៏ដូចជាគណៈកម្មាធិការ ធុរកិច្ចទីផ្សារបណ្តាញកម្ពុជា បានធ្វើការចុះត្រួតពិនិត្យ ទៅលើប្រពន្ធ នៃការចែកប្រាក់ចំណេញ ទៅដល់សមាជិក សមាជិកា មានភាពសមប្រកប និងបញ្ជាក់ថាក្រុមហ៊ុននោះ ជាក្រុមហ៊ុនត្រឹមត្រូវ ឬក៏ជាក្រុមហ៊ុនមិនត្រឹមត្រូវ ដែលកិច្ចការងារនេះ ត្រូវបានចូលរួម សហការ ដោយអគ្គស្នងការនគរបាលជាតិ ទទួលបន្ទុកទៅលើផ្នែក បទល្មើសបច្ចេកវិទ្យាផងដែរ ។

លោកបណ្ឌិត ឡី សុភាព បានលើកឡើងថា “អំពាវនាវ ទៅដល់ក្រុមហ៊ុនជាតិ និងអន្តរជាតិ ដែលឈានជើង មករកស៊ីនៅកម្ពុជា ឲ្យបញ្ជូនសមាជិក សមាជិកា ឲ្យមកទទួលការបណ្តុះបណ្តាល អោយយល់អំពី ទីផ្សារបណ្តាញ ឲ្យបានច្បាស់លាស់ អោយយល់អំពីអាជីវកម្ម ខ្នាតតូច និងមធ្យមអោយបានច្បាស់លាស់” ។

លោកបណ្ឌិត បានឲ្យដឹងបន្ថែមថា “យើងបានពិភាក្សាការងារ មួយចំនួន ជាមួយឧត្តមសេនីយ៍ អ៊ិន បូរ៉ា អគ្គរងស្នងការ នគរបាលជាតិ ស្តីអំពីសន្តិសុខ សុវត្ថិភាព នៃប្រជាពលរដ្ឋកម្ពុជាទាំងមូល ដើម្បីធានាសុវត្ថិភាព កុំមានការបោកប្រាស់ រវាងការជួញដូរ នៃការលក់ដូរ រវាងគ្នានិងគ្នា នូវការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកនេះ ។ ហើយថ្មីនេះ ក៏យើងបានចុះហត្ថលេខាជាមួយ គណៈកម្មាធិការប្រយុទ្ធប្រឆាំង ជាមួយ ផលិតផលក្លែងក្លាយ ដើម្បីធានាថា ទំនិញនៅគ្រប់ក្រុមហ៊ុន ធុរកិច្ចទីផ្សារបណ្តាញ ទាំងអស់ ពិតជាទំនិញ ដែលមានគុណភាព និងមានសុវត្ថិភាព ដែលមិនប៉ះពាល់ ដល់សុភាពប្រជាពលរដ្ឋកម្ពុជា” ។

ប្រធានសហព័ន្ធធុរកិច្ច ទីផ្សារបណ្តាញ សង្កត់ធ្ងន់ថា “ជាក់ស្តែងផលិតផល Q Na No X ក៏បានប្រកាស ទទួលស្គាល់ ដោយមានការចូលរួម ពីថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល គ្រប់ជាន់ថ្នាក់ ហើយជាពិសេស ពីវិទ្យាស្ថាន ស្តង់ដាកម្ពុជា នៃរាជរដ្ឋាភិបាលកម្ពុជា ដែល បញ្ជាក់ថា ជាផលិតផល មានសុវត្ថិភាព និងគុណភាព ។

ប្រធាន គណៈអចិន្ត្រៃ គណៈកម្មាធិការ ធុរកិច្ចទីផ្សារបណ្តាញកម្ពុជា បន្ថែមទៀតថា ក្រុមហ៊ុន NSZ World គឺមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ នៃផលិតផលប្រើប្រាស់ ដែលអាចយកទៅប្រើ ពិតជាមានគុណភាព និងសុវត្ថិភាព ទៅដល់ប្រជាពលរដ្ឋ ពិតប្រាកដមែន។ ក្រុមហ៊ុនណា ដែលសហព័ន្ធធុរកិច្ច ទីផ្សារបណ្តាញ ប្រកាស ទទួលស្គាល់ ក្រុមហ៊ុននោះគឺជាក្រុមហ៊ុនត្រឹមត្រូវ៕ ដោយ៖ ដារាត់

To Top