ព័ត៌មានជាតិ

ក្រុមការងារ យុវជនថ្នាក់កណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងសប្បុរសជននានា បន្តចូលរួមឧបត្ថម្ភថវិកា អង្ករ និងទឹកសុទ្ធ ដើម្បីរួមចំណែក ជួយដល់កងទ័ពជើងគោក ក្នុងការជួយសង្គ្រោះពលរដ្ឋ រងគ្រោះដោយទឹកជំនន់

ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែ តុលា ឆ្នាំ២០២០ ក្រុមការងារយុវជនថ្នាក់ កណ្តាលគណបក្សប្រជាជនកម្ពុជា រួមមានក្រុមការងាររៀបចំអង្គការ ចាត់តាំង យុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំទ្វីបអឺរ៉ុប កាណាដា អូស្ត្រាលី និងណូវ៉ែលហ្សេឡង់ ផ្នែកក្រសួង-ស្ថាប័ន ផ្នែកគ្រឹះស្ថានសិក្សា និងសប្បុរសជនានា បានបន្តចូល រួមឧបត្ថម្ភថវិកា អង្ករ និងទឹកសុទ្ធ ដើម្បីចូលរួមចំណែក ជួយដល់កងទ័ពជើងគោក ក្នុងយុទ្ធនាការដោះស្រាយការងារ ជួយសង្គ្រោះប្រជាពលរដ្ឋនៅតាមមូលដ្ឋានទូទាំង ប្រទេសដែលកំពុងរងគ្រោះដោយទឹកជំនន់នេះ។

លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ ចំពោះទឹកចិត្តសប្បុរសធម៌ និងការចូលរួមគាំទ្រ ដ៏ថ្លៃថ្លាបំផុត ចំពោះក្រុមការងារយុវជនថ្នាក់កណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងសប្បុរសជនទាំងអស់ ដែលបានចូលរួមឧបត្ថម្ភថវិកា អង្ករ និងទឹកសុទ្ធ ក្នុងការជួយដល់កងទ័ព ដើម្បីសង្គ្រោះប្រជាជននៅក្នុងគ្រាដ៏លំបាកនេះ ៕

To Top