ព័ត៌មានជាតិ

លោក ឱក សុជាតិ បានទទួលមរណភាព កាលពីយប់ថ្ងៃទី២៥ ខែតុលា នៅមន្ទីរពេទ្យកាល់ម៉ែត

ភ្នំពេញ ៖ មរណភាពរបស់លោក គឺជាការបាត់បង់ធនធានមនុស្ស និងជាបញ្ញវន្តជើងចាស់មួយរូប ដែលបានចូលរួមបម្រើជាតិ ទាំងក្នុងនិងក្រៅប្រទេស ។ បច្ចុប្បន្នសពត្រូវបានកម្កល់ទុកធ្វើបុណ្យនៅវត្តស្វាយទោង ស្រុកព្រៃឈើខេត្តកំពង់ចាម ជាស្រុកកំណើតរបស់លោក។

លោក ឱក សុជាតិ អាយុ៦៦ឆ្នាំ រស់ភូមិដូនដី ឃុំជ្រៃវៀង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ កាលពីកុមារភាព លោកសិក្សាទីនេះ ក្រោយបញ្ចប់ការសិក្សា នៅខេត្តកំពង់នៅឆ្នាំ១៩៧៥ លោកចាកចេញបន្តការសិក្សាភ្នំពេញថ្នាក់បាក់ ឌុប ក្នុងពេលប្រទេសកម្ពុជាជួបសង្រ្គាមពីឆ្នាំ១៩៧៥ដល់១៩៧៩។

ក្រោយមកលោក បានទៅសិក្សានៅតាមជំរុំជាយដែនថៃ នៅឆ្នាំ១៩៨០ ដោយទទួលបានតួនាទី ជាប្រធានចែកអំណោយ នាជាយដែន រហូតក្រោយមកដោយសារលោក ជាសិស្សពូកែទៀត មានឱកាសទៅសិក្សាថ្នាក់បរិញ្ញា នៅប្រទេសកាណាដា ឆ្នាំ១៩៨៧ ផ្នែកសេដ្ឋនិងច្បាប់ ។ បន្ទាប់មកបន្តសិក្សាផ្នែកបណ្ឌិតវិទ្យាសាស្ត្រនយោបាយ និងសេដ្ឋកិច្ចនៅ ១៩៩១ និងក្រោយមកពេលកម្ពុជា រៀបចំការបោះឆ្នោត បានចូលរួមឆាកនយោបាយ។

នៅឆ្នាំ១៩៩៨ ដល់២០០៣ ជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម ។ លុះដល់ឆ្នាំ២០០៣ និង២០០៤ ត្រូវតែងតាំងជាឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសហ្វីលីពីន។

បន្ទាប់មកលោកបានឈប់កិច្ចការទូត មកចូលរួមនយោបាយឡើងវិញ ជាមួយសម្តេចតេជោ ដោយបានតែងតាំងជាងទីប្រឹក្សារាជរដ្ឋាភិបាល ឋានៈស្មើរដ្ឋមន្ត្រី រហូតដល់បច្ចុប្បន្ននេះ។
លោកបានមរណភាព នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១០យប់ ដោយជំងឺរលាកថ្លើម ។ ពិធីបញ្ចុះសពធ្វើឡើងនៅថ្ងៃទី២៨ខែតុលា ហើយពិធីបុណ្យ៧ ថ្ងៃរៀបចំឡើងទី៣០ តុលាឆ្នាំ២០២០ នៅវត្តស្វាយទោង ស្រុកព្រៃឈខេត្តកំពង់ចាម ៕

លេខបងប្អូនសព ០១២ ៩២៣៧៣១

To Top