ព័ត៌មានអន្តរជាតិ

ការិយាល័យនយោបាយ របស់វៀតណាម ប្រជុំពិនិត្យមើល ការអភិវឌ្ឍទីក្រុង Huế និងទីក្រុង Buôn Ma Thuột

ហាណូយ៖ អគ្គលេខាធិការបក្ស គឺប្រធានាធិបតី ង្វៀន ភូទុ្រង បានធ្វើជាអធិបតី នៃកិច្ចប្រជុំ របស់ការិយាល័យនយោបាយ កាលពីម្សិលមិញ ដើម្បីពិនិត្យមើលគម្រោងចំនួនពីរ ដើម្បីអភិវឌ្ឍទីក្រុង Huế និងទីក្រុង Buôn Ma Thuột ។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា បន្ទាប់ពីស្តាប់របាយការណ៍ គណៈកម្មាធិការសេដ្ឋកិច្ច របស់គណៈកម្មាធិការមជ្ឈិមបក្ស ស្តីពីសារសំខាន់នៃគម្រោងចំនួន ២ ដើម្បីអភិវឌ្ឍន៍ទីក្រុងរួចមក ការិយាល័យមជ្ឈិមបក្ស បានបង្ហាញបទបង្ហាញពីទីភ្នាក់ងារនានា និងមតិរបស់សមាជិក ការិយាល័យនយោបាយ អគ្គលេខាបក្សប្រធាន លោក ង្វៀន ភូទ្រុង បានលើកឡើង ចំពោះគណៈកម្មការសេដ្ឋកិច្ច ចំពោះការងាររៀបចំគំរោងនានា ហើយបាននិយាយថា ការិយាល័យនយោបាយ បានយល់ព្រមខ្លឹមសារនៃគំរោង។

ការិយាល័យនយោបាយ បាននិយាយថា ខេត្ត Thừa Thiên-Huế ដែលជាផ្ទះរបស់ទីក្រុង Huế បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការបន្តការគិតរបស់ខ្លួន ធ្វើឱ្យមានគុណសម្បត្តិ ក្នុងស្រុកសម្រាប់ការអភិវឌ្ឍ។ ទីក្រុង Huế ត្រូវបានគេទទួលស្គាល់ថា ជាទីក្រុងនៃពិធីបុណ្យរបស់វៀតណាម និងជាទីក្រុងវប្បធម៌ និងទេសចរណ៍អាស៊ាន ខណៈដែលភាពស្មុគស្មាញនៃសារីរិកធាតុ និងទេសភាពប្រវត្តិសាស្ត្រ ត្រូវបានអភិរក្ស និងធ្វើឱ្យប្រសើរឡើង។ អត្រាភាពក្រីក្រនៅក្នុងទីក្រុង បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ហើយស្ថានភាពរស់នៅបានប្រសើរឡើង។

ទោះយ៉ាងណា ការអភិវឌ្ឍសេដ្ឋកិច្ចខេត្ត មិនទាន់ស៊ីជាមួយនឹងសក្តានុពលនោះទេ ដោយចង្អុលបង្ហាញថា ការអភិវឌ្ឍន៍ទីក្រុងយឺត ហើយហេដ្ឋារចនាសម្ព័ន្ធ នៅតែមិនស្មើគ្នានៅឡើយ។ ការរៀបចំផែនការ និងការគ្រប់គ្រងទីក្រុង មិនត្រូវគ្នានឹងល្បឿននៃការអភិវឌ្ឍន៍ ខណៈដែលកំណែទម្រង់រដ្ឋបាល ការកសាងគណបក្ស និងការកសាងបរិក្ខា មិនទាន់ត្រូវបានបញ្ចូល។

ដើម្បីអភិវឌ្ឍទីក្រុង Huế ឱ្យទៅជាទីក្រុងគ្រប់គ្រងកណ្តាល ការិយាល័យនយោបាយ បានយល់ព្រមចេញសេចក្តីសំរេចចិត្តមួយ ហើយស្នើឱ្យអង្គភាពបក្សរបស់ខេត្ត រដ្ឋបាលនិងប្រជាជនខេត្ត អនុវត្តឱ្យបានហ្មត់ចត់។

ចំពោះទីក្រុង Buôn Ma Thuột ការិយាល័យនយោបាយ បានទទួលស្គាល់ ការខិតខំប្រឹងប្រែងរបស់ទីក្រុង ដើម្បីទាញយកសក្តានុពលរបស់ខ្លួន ដែលជាលទ្ធផលកំណើនសេដ្ឋកិច្ច។ ទីក្រុងនេះ បានក្លាយជាទីក្រុងលំដាប់ទីមួយ នៃខេត្ត Đắk Lắk និងកំពុងឈានទៅមុខ ឆ្ពោះទៅរកទីក្រុងទំនើបមួយ។ ជីវភាពរស់នៅបានប្រសើរឡើង ការងារកសាងបក្ស ទទួលបានការយកចិត្តទុកដាក់ ហើយបរិក្ខារដ្ឋបាល កំពុងផ្លាស់ប្តូរឆ្ពោះ ទៅរកការរៀបចំចាត់ចែង និងដំណើរការប្រកបដោយប្រសិទ្ធភាព។ ការពារជាតិនិងសន្តិសុខ នៅក្នុងទីក្រុងត្រូវបានធានា។

ទន្ទឹមនឹងនេះដែរ ការិយាល័យនយោបាយ បាននិយាយថា កំណើនសេដ្ឋកិច្ចរបស់ទីក្រុង មិនមានលក្ខណៈ ដូចគុណសម្បត្តិរបស់វាទេ។ ទីក្រុង Bu Man Ma Thuột មិនទាន់ក្លាយជាទីក្រុងកណ្តាល នៃតំបន់ខ្ពង់រាបកណ្តាលនៅឡើយទេ។ ការកាត់បន្ថយភាពក្រីក្រ នៅក្នុងទីក្រុងមិនមាននិរន្តរភាពទេ ហើយនៅតែមានភាពស្មុគស្មាញ នៅក្នុងសន្តិសុខនិងសណ្តាប់ធ្នាប់សង្គម នៅក្នុងតំបន់មួយចំនួន។ ហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់មានលក្ខណៈអន់នៅឡើយ ហើយការតភ្ជាប់បណ្តាញដឹកជញ្ជូន ជាមួយបណ្តាខេត្តនានា មានភាពយឺតយ៉ាវ។

ការបង្វែរទីក្រុងBuôn Ma Thuột ទៅជាទីក្រុងបៃតង និងជាទីកក្រុងឆ្លាតវៃ ដែលជាមជ្ឈមណ្ឌលសំខាន់ នៃតំបន់ខ្ពង់រាបកណ្តាល និងជាបង្គោលនៃត្រីកោណអភិវឌ្ឍន៍ វៀតណាម – ឡាវ – កម្ពុជា ការិយាល័យនយោបាយ បានចេញសេចក្តីសន្និដ្ឋាន លើការកសាង និងអភិវឌ្ឍន៍ទីក្រុង Buôn Ma Thuột៕ ប្រែសម្រួលៈ ណៃ តុលា

To Top