ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ធ្វើដំណើរដល់វេណេស៊ុយអេឡា ចាប់ផ្តើមដំណើរទស្សនកិច្ច នៅអាមេរិកឡាទីន

បរទេស៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បានទៅដល់ប្រទេសវេណេស៊ុយអេឡា សម្រាប់ការចាប់ផ្តើម ដំណើរទស្សនកិច្ចមួយ នៅតំបន់អាមេរិកឡាទីន ស្របពេលមានកិច្ចប្រឹងប្រែងខ្លាំងក្លា ពីទីក្រុងវ៉ាស៊ីនតោន ដើម្បីកំណត់ព្រំដែនឥទ្ធិពលរបស់អ៊ីរ៉ង់ នៅក្នុងអឌ្ឍគោលខាងលិច។

លោក Mohammad Javad Zarif តាមសេចក្តីរាយការណ៍ ក៏គ្រោងធ្វើទស្សនកិច្ចប្រទេសគុយបា ហើយនឹងចូលរួមពិធីអបអរ ចំពោះលោក Luis Arce ជាប្រធានាធិបតីទើបជាប់ឆ្នោត របស់ប្រទេសបូលីវី ដែលធ្លាប់បាននិយាយថា លោកនឹងពង្រឹងចំណងមិត្តភាព ជាមួយប្រទេសអ៊ីរ៉ង់។

គួរបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់ បានក្លាយជាសម្ព័ន្ធមិត្តដ៏សំខាន់មួយ សម្រាប់ទីក្រុងការ៉ាកាស់ ស្របពេលដែលសហរដ្ឋអាមេរិក បង្កើនការរឹងបន្តឹងទណ្ឌកម្ម ជាមធ្យោបាយបង្ខំ ឲ្យលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ចុះចេញពីអំណាច៕ ប្រែសម្រួល៖ប៉ាង កុង

To Top