បរទេស ៖ អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់ របស់រដ្ឋាភិបាលមួយរូប បាននិយាយប្រាប់ថា ថ្នាំវ៉ាក់សាំងជម្ងឺកូវីដ១៩ ដែលឧបត្ថម្ភដោយរដ្ឋាភិបាលឥណ្ឌា អាចនឹងត្រូវដាក់ឲ្យប្រើការ យ៉ាងយូរនៅក្នុងខែកុម្ភៈ គឺលឿនច្រើន ខែជាងការរំពឹងទុក ស្របពេលដែលការសាកល្បង ដំណាក់កាលចុងក្រយ នឹងចាប់ផ្តើមនៅក្នុងខែនេះ ហើយការសិក្សា រហូតមកទល់ពេលបច្ចុប្បន្ននេះ បានបង្ហាញថា វាមានសុវត្ថិភាពនិងប្រសិទ្ធភាព ។
ក្រុមហ៊នឯកជន Bharat Biotech ដែលកំពុងតែធ្វើការអភិវឌ្ឍ ផលិតថ្នាំវ៉ាក់សាំង COVAXIN ជាមួយក្រុមប្រឹក្សាស្រាវជ្រាវ ឱសថឥណ្ឌា ដែលដំណើរការដោយរដ្ឋាភិបាល ហៅកាត់ថា ICMR កាលពីពេលមុនបានសង្ឃឹមថា នឹងចាប់ផ្តើមដាក់ប្រើ វាត្រឹមតែនៅក្នុងត្រីមាសទីពីរ នៃឆ្នាំក្រោយប៉ុណ្ណោះ ។
លោក Rajni Kant ជាអ្នកវិទ្យាសាស្ត្រជាន់ខ្ពស់របស់ Rajni Kant និងក៏ជាសមាជិកមួយរូប របស់ក្រុមហ៊ុនប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩នោះ បានមានប្រសាសន៍ នៅទីស្នាក់ការកណ្ដាល ក្នុងទីក្រុងញូដេលីរបស់អង្គភាព ស្រាវជ្រាវដូច្នេះថា “ថ្នាំវ៉ាក់សាំងបានបង្ហាញពីប្រសិទ្ធភាពល្អ ។ វាត្រូវបានគេរំពឹងថា នៅដើមឆ្នាំក្រោយនេះ គឺក្នុងខែកុម្ភៈឬក៏ក្នុងខែមីនា រឿងខ្លះៗនឹងកើតមាន”៕
ប្រែសម្រួល៖ប៉ាង កុង