TEGUCIGALPA ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ថា ព្យុះត្រូពិច ឈ្មោះ Eta បានបង្កជាគ្រោះបាក់ដី កើតឡើងនៅតាមបណ្តោយឆ្នេរសមុទ្រ ខារីបៀន៉ នៃប្រទេស Nicaragua កាលពីថ្ងៃអង្គារ ហើយបានរំកិលខ្លួនចូល ដល់ប្រទេសហុងឌុយរ៉ាស់ នៅល្ងាចថ្ងៃពុធ ដែលជាព្យុះត្រូពិចមួយមានកម្រិតខ្សោយ ប៉ុន្តែនៅតែបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង ដែលបណ្តាលឲ្យស្លាប់តិចបំផុត ០២នាក់ និងពលរដ្ឋរាប់ពាន់នាក់ជម្លៀសខ្លួនចេញ ។
ទោះបីជាដឹងថា ជាព្យុះមានកម្លំាងតិចតួច រដ្ឋាភិបាលហុងឌុយរ៉ាស់ កាលពីថ្ងៃពុធ បានប្រកាសថា រដ្ឋស្ថិតក្នុងគ្រាអាសន្ន ដោយសារតែព្យុះ ។
ព្យុះនេះមានកម្លាំងខ្យល់បោកបក់ រហូតដល់២៤០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយព្យុះ Eta ជាព្យុះលំដាប់លេខ៤ ដែលជាកម្រិតទី២ដែលជាខ្នាតមួយ ហើយត្រូវបានបរិយាយ ដោយមជ្ឈមណ្ឌលតាមដានព្យុះសង្ឃរាជាតិ ដែលថា “បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា