ព័ត៌មានអន្តរជាតិ

ជំងឺឆ្លងរាតត្បាតកូវីដ១៩ បន្តឆ្លងរាលដាលខ្លំាង នៅក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក

ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ថា ជំងឺឆ្លងរាតត្បាតកូវីដ១៩បានបន្តឆ្លងរាលដាលនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានបណ្តាប្រទេសមួយចំនួនដូចជាឥណ្ឌា ដែលមានអ្នកឆ្លងជំងឺកើនឡើងដល់៨.៣៦៤.០៨៦នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទន្ទឹមនឹងនេះដែរ ឥណ្ឌូនេស៊ី បានរាយការណ៍ថា មានករណីថ្មីចំនួន៤.០៦៥នាក់ ។

ក្រសួងសុខាភិបាលសហព័ន្ធ បានចេញទិន្នន័យចុងក្រោយឲ្យដឹងថា សរុបទៅមានករណីថ្មីចំនួន៥០.២១០នាក់ ត្រូវបានរកឃើញនៅក្នុងប្រទេសឥណ្ឌា ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។

គិតត្រឹមព្រឹកថ្ងៃពុធ មានអ្នកស្លាប់បន្ថែមចំនួន៧០៤នាក់ សរុបមានអ្នកស្លាប់ដោយសារជំងឺនៅក្នុងប្រទេសបានកើនឡើងដល់១២៤.៣១៥នាក់ ។

មានអ្នកជំងឺកូវីដ១៩ចំនួន៥២៧.៩៦២នាក់ នៅក្នុងប្រទេស ទន្ទឹមនឹងនេះមានពលរដ្ឋចំនួន៧.៧១១.៨០៩នាក់បានជាសះស្បើយពីជំងឺ និងបានចាកចេញពីមន្ទីរពេទ្យ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top