ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង-ជប៉ុន ចាំបាច់ត្រូវបង្កើតបរិយាកាស សម្រាប់កិច្ចប្រជុំកំពូល របស់មេដឹកនាំ

សេអ៊ូល៖ ឯកអគ្គរដ្ឋទូតជប៉ុន បានឲ្យដឹងថាប្រទេសកូរ៉េខាងត្បូង និងជប៉ុន ចាំបាច់ត្រូវបង្កើតបរិយាកាសសមស្របមួយ ប្រសិនបើកិច្ចប្រជុំកំពូល របស់មេដឹកនាំរបស់ ពួកគេនឹងកើតឡើង។

ឯកអគ្គរដ្ឋទូត Koji Tomita បានធ្វើការកត់សម្គាល់នៅក្នុងវេទិកាមួយ ដែលធ្វើឡើងនៅលើកោះជេជូ ភាគខាងត្បូង ខណៈទំនាក់ទំនង រវាងទីក្រុងសេអ៊ូល និងតូក្យូ នៅតែមានការចាប់អារម្មណ៍ ចំពោះបញ្ហានៃការផ្តល់សំណងដល់ជនរងគ្រោះ នៃពលកម្មដោយបង្ខំ និងការទប់ស្កាត់ការនាំចេញ របស់តូក្យូ ។

ចាប់តាំងពីនាយករដ្ឋមន្រ្តីជប៉ុន Yoshihide Suga បានចូលកាន់តំណែងក្នុងខែកញ្ញា ការរំពឹងទុកបានកើនឡើង ចំពោះលទ្ធភាពដែលថា Suga និងប្រធានាធិបតី Moon Jae-in អាចធ្វើកិច្ចចរចានៅលើគែម នៃកិច្ចប្រជុំកំពូលត្រីភាគី ជាមួយប្រទេសចិន ដែលទីក្រុងសេអ៊ូលកំពុងព្យាយាម ធ្វើម្ចាស់ផ្ទះមុនដំណាច់ឆ្នាំនេះ៕

ដោយ ឈូក បូរ៉ា

To Top