ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្ដីណែនាំមួយ ស្ដីអំពីវិធានការសម្រាប់អាណាព្យាបាល ដែលបានប៉ះពាល់ ដោយផ្ទាល់ និងដោយប្រយោល ជាមួយគណៈប្រតិភូហុងគ្រី ។
យោងតាមសេចក្ដីណែនាំ របស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៧ ខែវិច្ឆិកានេះ បានបញ្ជាក់ទៀតថា ចំពោះវិធានការសម្រាប់មាតាបិមា និងអាណាព្យាបាល ចំនួនប្រមាណ៩០០នាក់ រួមមាន៖
-ផ្អាកបញ្ជូនកូនចៅ មកកាន់គ្រឹះស្ថានសិក្សា ជាបណ្ដោះអាសន្នចំនួន១៤ថ្ងៃ ដើម្បីធ្វើចត្តាឡីស័កនៅផ្ទះរៀងៗខ្លួន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងត្រូវផ្ដល់ព័ត៌មាន ទៅកាន់គ្រឹះស្ថានសិក្សា ដើម្បីគ្រឹះស្ថានសិក្សាមានវិធានការ បន្តក្នុងការទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ១៩។
-បន្ទាប់ពីទទួលបានព័ត៌មាន គ្រឹះស្ថានសិក្សាត្រូវចាត់វិធានការ តាមការណែនាំរបស់ក្រសួង ក្នុងការទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ១៩ និងបូកសរុប និងធ្វើបច្ចុប្បន្នកម្មរបាយការណ៍ ព្រមទាំងផ្ញើជូនមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត និងក្រសួងអប់រំ យុវជន និងកីឡាជាទៀងទាត់ ៕
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុង៖