ព័ត៌មានជាតិ

ព្រះមហាក្សត្រ និងសម្តេចម៉ែ ស្តេចយាងនិវត្តន៍មកកាន់ មាតុប្រទេសវិញ ប្រកបដោយសុវត្ថិភាព

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តមមុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់បំផុត នារសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្តេចយាងនិវត្តន៍ពីទីក្រុងប៉កាំង នៃសាធារណរដ្ឋប្រជាមានិតចិនមកដល់កម្ពុជា ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានគង់ប្រថាប់ ដើម្បីពិនិត្យព្រះរាជសុខភាព និងព្យាបាលព្រះរោគ នៅសាធារណរដ្ឋប្រជាមានិតចិន មួយរយៈរួចមក ៕

To Top