សហរដ្ឋអាមេរិក៖ លោកស្រី Jill Tracy Jacob ដែលមានឪពុកជាជនជាតិអុីតាលី ដែលមានត្រកូល Giacoppa តែក្រោយមកបានដូរអោយមានសំនៀងអង់គ្លេសជា Jacob និង ម្តាយជាអ្នកបម្រើរបស់លោក Giacoppa សញ្ជាតិអង់គ្លេស ។ នេះបើយោងតាមហ្វេសប៊ុកផេក របស់លោក ខៀវ កាញ្ញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។
លោកស្រីកើតនៅឆ្នាំ ១៩៥១ នៅ New Jersey តែបានទៅរស់នៅក្នុងរដ្ឋ Pennsylvania វិញ ។ លោកស្រីបានរៀបការជាលើកទី ១ នៅឆ្នាំ ១៩៧០ ហើយបានលែងគ្នា ៤ ឆ្នាំក្រោយ ។
លោកស្រីបានជួបលោក Joe Biden នៅឆ្នាំ ១៩៧៥ ក្នុងពេលដែលលោកស្រីរៀនបញ្ចប់ថ្នាក់សាស្ត្រាចារ្យ ( លោកស្រីជាគ្រូបង្រៀនភាសាអង់គ្លេស ) ហើយ អ្នកទាំង ២ បានរៀបការជាមួយគ្នានៅឆ្នាំ ១៩៧៧ និង ឆ្នាំ ១៩៨១ បានមានកូនស្រីមួយ ។ អ្វីដែលខុសប្លែកពីជំទាវមុនៗគឺនៅពេលដែលប្តីលោកស្រីក្លាយជាអនុប្រធានាធិបតីអស់រយៈពេល ៨ ឆ្នាំ ក្នុងសម័យលោក អូបាម៉ា លោកស្រីមិនបានបោះបង់ការងារបង្រៀនរបស់លោកស្រីឡើយ ។ នៅពេលដែលគេសួរលោកស្រីពីបំណងទី ១ របស់លោកស្រីនៅពេលក្លាយជាជំទាវទី ១ នៃសហរដ្ឋអាមេរិក លោកស្រីបានប្រាប់ថាលោកស្រីចង់លើកដម្កើងវិស័យអប់រំនៅអាមេរិក អោយបានល្អជាងមុន ៕