ព័ត៌មានអន្តរជាតិ

Breaking News: លោក ត្រាំ បណ្តេញរដ្ឋមន្រ្តីការពារជាតិ លោក Mark Esper ចេញពីតំណែង

CNN៖ ប្រធានាធិបតីលោក ដូណាល់ត្រាំ បានបណ្តេញរដ្ឋមន្រ្តីការពារជាតិ លោក Mark Esper ចេញពីតំណែង ដោយប្រកាស នៅលើបណ្តាញសង្គម Twitter ថា មន្រ្តីជាន់ខ្ពស់អាមេរិកត្រូវបាន “បញ្ឈប់” ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Christopher Miller ដែលជាប្រធានមជ្ឈមណ្ឌល ប្រឆាំងភេរវកម្មជាតិបច្ចុប្បន្ន នឹងទទួលយក ជារដ្ឋមន្រ្តីការពារជាតិអាមេរិកភ្លាមៗ។

ការបណ្តេញនេះ បានកើតឡើង បន្ទាប់ពីការបែកធ្លាយ ជម្លោះសាធារណៈរវាងលោក ត្រាំ និងលោកអេសស្តឺរ នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ រហូតមកដល់ពេលនេះលោក ត្រាំ មិនបានទទួលស្គាល់ការបោះឆ្នោត របស់សហរដ្ឋអាមេរិក ចំពោះប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន នោះទេ ហើយបានប្តេជ្ញាថា នឹងប្រឆាំងនឹងលទ្ធផល ដែលបានគ្រោងទុក នៅក្នុងតុលាការទៀតផង។

សូមបញ្ជាក់ថា ប៉ុន្មានសប្តាហ៍មុន ពេលដែលលោក បៃដិន ចូលកាន់តំណែងនៅថ្ងៃទី ២០ ខែមករាលោក ដូណាល់ត្រាំ នៅតែមានសិទ្ធិអំណាច ក្នុងការសម្រេចចិត្ត៕ ប្រែសម្រួលៈ ណៃ តុលា

To Top