ព័ត៌មានអន្តរជាតិ

ក្រសួងការពារជាតិ កូរ៉េខាងត្បូង ប្ដេជ្ញាបន្ដធ្វើការជាមួយ ប៉ង់តាហ្គោន ក្រោយរដ្ឋបាលលោក ចូ បៃដិន

សេអ៊ូល៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានប្តេជ្ញានៅថ្ងៃច័ន្ទនេះ ដើម្បីបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ក្រោមរដ្ឋបាលរបស់លោក ចូ បៃដិន ដែលកំពុងចូលមកដើម្បីរក្សាជំហរត្រៀមខ្លួនរួមគ្នាយ៉ាងរឹងមាំ សម្រាប់សន្តិភាពនៅឧបទ្វីបកូរ៉េ។

 អ្នកនាំពាក្យក្រសួងការពារជាតិលោក Moon Hong-sik បានប្រាប់សន្និសីទកាសែតប្រចាំថ្ងៃមួហថា“ កូរ៉េខាងត្បូង និងអាជ្ញាធរការពារជាតិសហរដ្ឋអាមេរិក នឹងខិតខំរក្សាជំហរការពារជាតិរួមគ្នា ដើម្បីគាំទ្រដល់ដំណើរការសន្តិភាពនៅឧបទ្វីបកូរ៉េ” ។

 លោកមូន បានបន្ថែមថាបន្ទាប់ពីបានបង្កើតក្រុមការងារដឹកនាំដោយអនុរដ្ឋមន្រ្តីក្រសួងការពារជាតិ Park Jae-min ក្រសួងបាននិងកំពុងពិនិត្យឡើងវិញនូវវិធានការគោលនយោបាយ ដែលត្រូវបានរៀបចំយ៉ាងពេញលេញ សម្រាប់ការផ្លាស់ប្តូរដែលអាចកើតមានចំពោះបញ្ហាការពារជាតិរវាងភាគីទាំងពីរ៕ដោយ ឈូក បូរ៉ា

To Top