ព័ត៌មានអន្តរជាតិ

សមាជិកសភាហុងកុង ១៩នាក់ ព្រមានលាលែងពីតំណែង

បរទេស៖នៅថ្ងៃចន្ទសប្តាហ៍នេះ សមាជិកសភាដែលនិយមគាំទ្រលទ្ធិប្រជាធិបតេយ្យហុងកុងជាច្រើនរូបបានប្រកាសថា ពួកគេនឹងលាឈប់ពីក្រុមប្រឹក្សា នីតិប្បញ្ញត្តិទីក្រុងនេះ ប្រសិនបើរដ្ឋាភិបាលចិនកណ្តាល នៅទីក្រុងប៉េកាំងនឹងសម្រេចចិត្តដកសិទ្ធិពួកគេណាម្នាក់ចេញនោះ។

ការប្រកាសរបស់សមាជិកសភាប្រឆាំងទាំង ១៩ រូបនេះបានធ្វើឡើងចំពេលមានរបាយការណ៌ដែលមិនបានបញ្ជាក់ព័ត៌មានលំអិតថាគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនដែលនឹងជួបប្រជុំគ្នានៅ ថ្ងៃអង្គារនិងថ្ងៃពុធនេះកំពុងរៀបចំដកសិទ្ធិសមាជិកសភាចំនួន ៤ រូប។

គួរឲ្យដឹងដែរថារបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយនៅហុងកុងរួមទាំងមកពីកាសែត South China Morning Post បាននិយាយថាសមាជិកសភាទាំងបួនរូបនឹងត្រូវបានចោទប្រកាន់ពីបទប្រមូលផ្តុំប្រជុំ និងរំលោភលើសម្បថរបស់ ពួកគេមុនការប្រកាសបណ្តេញចេញតាមផែនការ៕

ប្រែសម្រួល៖ស៊ុនលី

To Top