បរទេស៖ សមាជិកព្រឹទ្ធសភា និងសមាជិកសភា របស់ប្រទេសថៃចំនួន ៧២ រូប កាលពីថ្ងៃច័ន្ទ បានស្នើឱ្យសភាស្វែងរក ការត្រួតពិនិត្យតុលាការធម្មនុញ្ញ លើសំណើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញចំនួន ៣ ដែលក្នុងនោះរួមមានច្បាប់ ដែលឧបត្ថម្ភដោយក្រុមស៊ីវិល iLaw មុនពេលការបោះឆ្នោត ត្រូវបានធ្វើឡើង។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងសំណើមួយ ដែលស្នើឡើងដោយ សមាជិកព្រឹទ្ធសភាលោក Somchai Sawaengkarn និងសមាជិកសភាគណបក្ស Palang Pracharath (PPRP) លោក Paiboon Nititawan ក្រុមនេះបាននិយាយថា ពួកគេមានការព្រួយបារម្ភ លើសេចក្តីព្រាងចំនួន ៣ ដែលស្វែងរក ចំពោះការត្រួសត្រាយផ្លូវ សម្រាប់ការធ្វើសេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មី អាចជាការមិនស្របរដ្ឋធម្មនុញ្ញ។
ការស្នើនេះ ត្រូវបានចុះហត្ថលេខា ដោយសមាជិកព្រឹទ្ធសភាចំនួន ៤៧ រូបនិងសមាជិកសភា ២៥ រូបដែលមកពី គណបក្សចម្រុះសំខាន់គឺ PPRP ដែលបានអះអាងថា សភាមិនត្រូវបានអនុញ្ញាត ឱ្យបង្កើតធម្មនុញ្ញថ្មី ហើយអ្វីដែលវាអាចធ្វើបាន គឺធ្វើការផ្លាស់ប្តូរ។
ការស្នើនោះ បានឱ្យដឹងថា «ដូច្នេះរាល់សកម្មភាព ដែលអនុញ្ញាតឱ្យសរសេរធម្មនុញ្ញថ្មី ត្រូវបានចាត់ទុកថា មិនមានលក្ខណៈស្របច្បាប់»៕
ប្រែសម្រួលៈ ណៃ តុលា