ព័ត៌មានជាតិ

MESONG ទទួលពានរង្វាន់ស្ថាបត្យកម្ម ចំណាត់ថ្នាក់ពិភពលោក ជាថ្មីទៀត

ភ្នំពេញ ៖ ដោយឈរ លើការអភិវឌ្ឍន៍ដ៏អស្ចារ្យ បានធ្វើអោយគំរោង MESONG បានលេចមុខមាត់សារជាថ្មីម្តងទៀត ក្នុ្ងងការទទួល បាននៅពានរង្វាន់ ចំណាត់ថ្នាក់ពិភពលោក ក្នុងវិស័យស្ថាបត្យកម្ម។ ពានរង្វាន់នោះគឺជាពានរង្វាន់ MasterPrize (AMP) ស្ថាបត្យកម្មឆ្នាំ២០២០ រៀបចំឡើងដោយ IAA។

ការចែករំលែកសមិទ្ធិផល គួរឲ្យកត់សំគាល់នៃការទទួលបាន ពានរង្វាន់ដ៏មានកិត្តិយសជាសកល MESONG បានរៀបចំនូវព្រឹត្តិការណ៍ពិសេសៗ នៅប្រទេសសៀងហៃ និងប្រទេស កម្ពុជាក្នុងពេលព្រមគ្នា និងមានគោលបំណង ក្នុងការទំនាក់ទំនងដៃគូ ពីទីតាំងផ្សេងៗគ្នា ដោយមានការដឹកនាំដោយអ្នក គ្រប់គ្រងជាន់នៃក្រុមហ៊ុន Wonder Development ក្នុងទីក្រុងហុងកុង ដោយប្រព័ន្ធ online ដែលនៅក្នុង នោះអ្នកអភិវឌ្ឍន៍របស់គំរោង បានប្រកាសដោយមោទនភាព និងបង្ហាញនៅយុទ្ធសាស្រ្តល្អៗ គំនិតច្នៃប្រឌិតថ្មីៗទៅដល់ ដៃគូក្នុងស្រុកនិងក្រៅស្រុក។ MESONG ទទួលបានពានរង្វាន់ និងការកាតសរសើជាង១,៥០០ ក្រុមហ៊ុនទូទាំងសកលលោក ក្នុងការទទួលពាននេះ ដែលគឺមានការវិនិច្ឆ័យ និងមានការជ្រើសរើស ពីអ្នករចនាកំពូលនៃក្រុមស្ថាបត្យករ និងពីស្ថាបត្យករល្បីៗ ដែលមានកំរិត សិក្សាខ្ពស់ ដូចជាពានរង្វាន់ HONORABLE MENTION ឆ្នាំ២០២០ នៅការរចនាផ្នែកស្ថាបត្យកម្ម និងពានរង្វាន់អគារ ខ្ពស់ MasterPrize (AMP) ក្នុងឆ្នាំ២០២០។

លោក Maverick Hui, Managing Director របស់ក្រុមហ៊ុន Wonder Development បានថ្លែងថា ‘’ ទទួលពានរង្វាន់នេះ គឺជាបង្ហាញពីគុណភាព ក្នុងការរៀបចំរបស់ គំរោង MESONG ហើយក៏ជាគំរោង ដែលទទួលបានពានរង្វាន់ ពីស្ថាបត្យកម្មអន្តរជាតិ (IAA) ឆ្នាំ២០២០ដំបូងគេក្នុង ប្រទេសកម្ពុជា ដោយពានរង្វាន់នេះរៀបចំដោយ The Chicago Athenaeum និង The European Centre for Architecture Art Design and Urban Studies and Metropolitan Arts Press, Ltd’’ ។

សមិទ្ធិផលអន្តរ ជាតិទាំងនេះ គឺបង្ហាញពីការខិតខំប្រឹងប្រែង ពីសមាជិកគ្រប់ផ្នែករបស់ MESONG ។ ថ្មីៗនេះ MESONG បាននិងកំពុងពង្រីកវត្តមាន នៅទូទាំងពិភពលោក។ បន្ថែមពីទៅទៀត MESONG បានបើកនៅ ទីតាំង galleries ២ទៀតនៅទីក្រុងហុងកុង និងសៀងហៃ ដោយសម្រួល ដល់ការភ្ជាប់ទំនាក់ទំនង ជាមួយអ្នក ទិញក្រៅ ស្រុក និង បង្កើតការងាយស្រួល ដល់ភ្នាក់ងារជំនាញលក់ ក្នុងការផ្តល់ព័ត៌មានដល់អតិថិជន។ ជាមួយភ្នាក់ងារលក់ និងតំណាងការិយាល័យ ជាង ២០០កន្លែងក្នុងប្រទេស ម៉ាកាវ ក្វាងចូវ ប៉េកាំង សិនជិន ម៉ាឡេ តៃវ៉ាន់ និងជប៉ុន។

ដើម្បីឆ្លើយតប ទៅនឹងការពង្រីកអាជីវកម្មរបស់ខ្លួន MESONG បានបោះជំហាន ជាយុទ្ធសាស្រ្ត ដើម្បីចាប់ដៃគូជាមួយនិង JUWAI.com,’’ JUWAI.com គឺជាគេហទំព័រមួយដ៏ធំបំផុត លើវិស័យអចនាទ្រព្យក្នុងប្រទេសចិន, យុទ្ធសាស្រ្តថ្មីរបស់ Mesong និងធ្វើការផ្សព្វផ្សាយ តាមរយៈគេហទំព័រមួយនេះ ដើម្បីអោយអតិថិជនស្គាល់កាន់តែច្បាស់ និងអាចស្វែងយល់ទីផ្សារនៃ MESONG’’។

លោក Maverick Hui បានបន្តទៀតថា ‘’ MESONG បានកត់ត្រាប្រតិបត្តិការ ជាបន្តបន្ទាប់ទាំងក្នុង ប្រទេសហុងកុង និងសៀងហៃ ទាំងបីជាសិត្ថក្នុងស្ថានភាព មានជំងឺរាតត្បាតក៏ដោយ, នេះក៏បង្ហាញពីតម្រូវការទីផ្សារក្នុង វិស័យអចនទ្រព្យក្រៅស្រុក និងជាជម្រើសសម្រាប់វិនិយោគ ដោយបច្ចុប្បន្នតម្រូវការ របស់ប្រទេសទាំងពីរនៅខ្ពស់ដដែរ។ គម្រោងនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីអតិថិជនជាង២០០ ក្រុមដែលបានចុះឈ្មោះរួចហើយ សម្រាប់ដំណើរទស្សន កិច្ចនៅទីក្រុងភ្នំពេញ។ នៅពេលមានការចាប់អារម្មណ៍ ពីបណ្តាលប្រទេសទាំងពីរ យើងរំពឹងថា នឹងមានការស្ទុះងើបឡើង វិញនៅតម្រូវការនៃការទិញ ដូច្នេះតម្លៃរបស់ MESONG នឹងអាចកើនឡើង ក្នុងពេលឆាប់ៗនេះ៕

To Top