ព័ត៌មានអន្តរជាតិ

បុរស៣នាក់ កំពុងត្រូវកាត់ទោស ក្នុងករណីភេវរកម្មមួយ នៅអេស្បាញស្លាប់មនុស្ស១៦នាក់ កាលពីឆ្នាំ២០១៧

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានសរសេរថាមនុស្សប្រុស៣នាក់ ត្រូវបានតុលាការកំពុងដំណើរការ កាត់ទោសនៅក្នុងប្រទេសអេស្បាញ ក្រោយរកឃើញថា ពួកគេគឺជាអ្នកស្ថិតនៅពាក់ព័ន្ធក្នង ផែនការភេវរកម្មចំនួន២ ដែលបានសម្លាប់មនុស្សអស់១៦នាក់ និងរបួស១៤០នាក់ នៅទីក្រុងបាសេឡូណា កាលពីឆ្នាំ២០១៧។

ប្រភពដដែលបានសរសេរទៀតថា មនុស្សប្រុសទាំង៣នាក់នេះត្រូវបានគេសង្ស័យថា គឺជាអ្នកដែលបានជួយដល់ ឧក្រិដ្ឋជនជាច្រើនដែលក្រោយមកត្រូវបាន បាញ់សម្លាប់នៅក្នុងហេតុការណ៍ ភេវរកម្មលើកនោះ។

មួយក្នុងចំណោមភេវរករនោះ បានបើករថយន្តសំដៅក្រុមអ្នកធ្វើដំណើរដោយថ្មើរជើង នៅក្នុងតំបន់ទេសចរណ៍ ពោរពេញទៅដោយមនុស្សម្នា នៅក្នុងទីក្រុងហើយបន្ទាប់មក ក៏មានហេតុការណ៍ វាយប្រហារ២ដងផ្ទួនគ្នាទៀត ធ្វើឡើងនៅក្បែរកន្លែងកើតហេតុនេះដដែល៕

ប្រែសម្រួល៖ ស៊ុន លី

To Top