ហាណូយ៖ ទីភ្នាក់ងារចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសវៀតណាម ត្រូវបានគេរាយការណ៍មានអ្នកឆ្លងជំងឺថ្មីចំនួន១១នាក់ ដោយសារជំងឺកូវីដ១៩គិតត្រឹមថ្ងៃអង្គារ ដែលនាំឲ្យអ្នកឆ្លងជំងឺកើនឡើងដល់១.២២៦នាក់ ជាមួយគ្នានេះថា មានអ្នកស្លាប់ចំនួន៣៥នាក់ដោយសារវីរុសបង្កជំងឺ ។
ក្រសួងបានឲ្យដឹងថា ករណីថ្មី ក្នុងនោះរាប់បញ្ចូលទាំងជនជាតិរុស្ស៊ី និងវៀតណាម ដែលថ្មីៗនេះបានចូលមកក្នុងប្រទេសវៀតណាម ដែលមកពីបរទេស និងត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកតាំងពីបានមកដល់ ។
ក្រសួងបានឲ្យដឹងថា មានអ្នកជំងឺចំនួន១.០៨៧នាក់នៅក្នុងប្រទេសបានជាសះស្បើយពីជំងឺ គិតត្រឹមថ្ងៃអង្គារនេះ ។
ទន្ទឹមនេះដែរ មានពលរដ្ឋជាង១៥.៤០០នាក់ត្រូវបានធ្វើចត្តាឡីស័ក និងបានតាមដាន ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
