ព័ត៌មានជាតិ

ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២០ តាមរយៈប្រព័ន្ធអនឡាញ នៅបន្តប្រារព្ធដដែល ដោយពុំមានការ ជួបជុំតាំងបង្ហាញផ្ទាល់

ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២០ ដែលគ្រោងរៀបចំតាមអនឡាញ រយៈពេល២ថ្ងៃ ចាប់ថ្ងៃទី១៤ដល់ ១៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅបន្តប្រារព្ធដដែល ដោយពុំមានការជួបជុំតាំងបង្ហាញផ្ទាល់។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងការងារ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បញ្ជាក់ថា ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២០ ត្រូវបានកែសម្រួល ដូចខាងក្រោម ៖

ទី១-រក្សាទុកការប្រារព្ធកម្មវិធី អនឡាញតាមរយៈគេហទំព័រ www.careerfair.nea.gov.kh តាមកាលបរិច្ឆេទខាងលើ។

ទី២-ពន្យាពេលការតាំងបង្ហាញ និងជួបផ្ទាល់របស់និយោជក នៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទៅពេលវេលាសមស្របរហូតដល់ មានការជូនដំណឹងជាថ្មី។

ទី៣-ការកែសម្រួលនេះត្រូវបាន ធ្វើឡើងក្នុងគោលបំណង ដើម្បីចៀសវាងការជួបជុំគ្នា រក្សាគម្លាតសង្គម និងចូលរួមបង្ការទប់ស្កាត់ ករណីរីករាលដាលថ្មីនៃជំងឺឆ្លងកូវីដ-១៩។

និងទី៤-សម្រាប់ព័ត៌មានពិស្ដារអំពី កម្មវិធីពិព័រណ៍ការងារអនឡាញ សូមទំនាក់ទំនងមកទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈទូរស័ព្ទលេខ ០១៧ ៨៧១ ៨០៧ ៕

To Top