Covid-19

ម៉ាឡេស៊ី មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៨៦៩នាក់ ខណៈអ្នកស្លាប់មាន ០៦នាក់ បន្ថែមទៀត

កូឡាឡាំពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២០ថា ប្រទេសម៉ាឡេស៊ី បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន៨៦៩នាក់ គិតត្រឹមថ្ងៃអង្គារនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ ក្នុងប្រទេសកើនឡើង ដល់៤២.០៥០នាក់ ។

ម៉ាឡេស៊ី ក៏បានកត់ត្រាថា មានអ្នកស្លាប់បន្ថែមទៀត ចំនួន០៦នាក់ ដែលនំាឲ្យចំនួនអ្នកស្លាប់ ដោយសារជំងឺឆ្លងរាតត្បាត កើនដល់៣០០នាក់ ។

ក្នុងចំណោមអ្នកឆ្លងជំងឺថ្មីទាំងនោះ គឺមានម្នាក់ដែលនាំចូលពីខាងក្រៅ ពាក់ព័ន្ធនឹងការធ្វើដំណើរ ពីប្រទេសនេប៉ាល់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top