ព័ត៌មានអន្តរជាតិ

វៀតណាមរកឃើញ អ្នកឆ្លងមេរោគកូវីដ១៩ថ្មី ចំនួន ២៦នាក់ទៀត

បរទេស៖ ប្រទេសវៀតណាមបានបញ្ជាក់ថា បានរកឃើញករណីថ្មីមេរោគកូវីដ១៩ ចំនួន ២៦ ករណី ដែលជាករណីនាំចូល នៅថ្ងៃពុធដោយនាំឱ្យអ្នកឆ្លងសរុបកើនឡើងដល់ ១ ២៥២នាក់ ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកដែលរកឃើញទាំងនោះរួមមាន ពលរដ្ឋវៀតណាមចំនួន ២៥ នាក់ដែលវិលត្រឡប់មកពីរ៉ូម៉ានី ដែលមានអាយុ ២៣-៥០ ឆ្នាំបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ តាន់សុនញ៉ាញក្នុងទីក្រុងហូជីមិញ តាមជើងហោះហើរលេខ VN82 របស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម ។ ពួកគេកំពុងត្រូវបានព្យាបាល នៅមន្ទីរពេទ្យ Cu Chi Field នៃទីក្រុង។

ម្នាក់ទៀត គឺជាស្ត្រីអាយុ ១៨ ឆ្នាំមកពីទីក្រុង Da Nang ដែលបានចុះចតនៅថ្ងៃទី ៨ ខែវិច្ឆិកានៅអាកាសយានដ្ឋានអន្តរជាតិ Da Nang តាមជើងហោះហើរ VN311 របស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម ពីសហរដ្ឋអាមេរិក ដោយឆ្លងកាត់នៅប្រទេសជប៉ុន ។ នាងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យដាណាងលុង។

អ្នកដំណើរពីរនាក់ផ្សេងទៀត ដែលមានជើងហោះហើរតែមួយបានធ្វើតេស្តវិជ្ជមាន Covid-19 រួចហើយ។ ចំនួនអ្នកឆ្លងមេរោគកូវីដ១៩ នៅប្រទេសវៀតណាម កើនឡើងដល់ ១ ២៥២ នាក់ ក្នុងនោះ ក៏មានអ្នកជាសះស្បើយចំនួន ១ ០៩១ នាក់ និង ៣៥ នាក់បានស្លាប់៕

ប្រែសម្រួលៈ ណៃ តុលា

To Top