បរទេស៖ ព្រះករុណា ព្រះមហាក្សត្រថៃ ត្រូវបានគេទួលប្រាប់ថា ភូមិដែលមានអ្នកគាំទ្រ ក្រុមអាវក្រហមជាច្រើន ដែលធ្លាប់គាំទ្រអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីនស៊ីណាវ៉ាត្រា ពេលនេះបានស្បថ ដើម្បីគាំទ្ររបបរាជានិយម។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ព្រះមហាក្សត្រីយានី របស់ព្រះមហាក្សត្រី ទ្រង់បានទួលប្រាប់ព្រះករុណា នៅពេលដែលព្រះអង្គកំពុងគង់ នៅជាមួយអ្នកគាំទ្រនៅ Wing 23 នៃកងទ័ពអាកាសនៅខេត្ត Udon Thani on កាលពីយប់ថ្ងៃអង្គារថា « ពួកគេមកពីភូមិក្រុមអាវក្រហម ដើម្បីការពាររាជានិយម» ។
ព្រះមហាក្សត្រិយានី បានអានសារឡើងវិញ នូវសារលិខិតរបស់អតីតមេដឹកនាំក្រុមអាវក្រហម លោក Anon Saennan បានទួលប្រាប់ព្រះរាជា ខណៈដែលព្រះករុណាត្រូវបានគេស្វាគមន៍ ជាមួយនឹងការស្រែកយ៉ាងខ្លាំងថា «ជ័យយោព្រះមហាក្សត្រ» ពេញមួយអង្គប្រជុំរបស់ពួកគេជាមួយអ្នកមានគុណ។
ព្រះករុណាបានប្រាប់លោក Anon Saennan ឲ្យធ្វើអ្វីៗដែលល្អសម្រាប់ ប្រទេស។ ព្រះអង្គមានព្រះរាជបន្ទូលថា « អ្នកអាចធ្វើអ្វីគ្រប់យ៉ាង ដែលផ្តល់ផលប្រយោជន៍ដល់ប្រទេស និងប្រជាជន និងសន្តិសុខជាតិ, កុំធ្វើអ្វីខុស»៕
ប្រែសម្រួលៈ ណៃ តុលា