ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងអប់រំ ៖ ឆ្នាំនេះការប្រឡងឌីប្លូម និងបាក់ឌុប រក្សាគោលគារណ៍ដូចឆ្នាំមុនៗ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡាបានបញ្ជាក់ជាថ្មីថាការប្រឡងសញ្ញា បត្របឋមសិក្សាបឋមភូមិ និងការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២០នេះ នៅរ ក្សាគុណភាពដូចឆ្នាំមុនៗដដែល។

លោក រស់សុវាចា អ្នកនាំពាក្យក្រសូងអប់រំយុវជន និងកីឡា បានបញ្ជាក់ឲ្យដឹង នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ថា ៖«ខ្ញុំសូមជម្រាប ជូនសាធារណៈជនឲ្យជ្រាបថា គុណភាព នៃការប្រឡងឌីប្លូម និងបាក់ឌុបឆ្នាំ២០២០នេះ គឺរក្សាគោលការណ៍ដូចឆ្នាំមុនៗ ដដៃលជារួម ក្រសួងអប់រំនៅរក្សា បន្តការអនុវត្ត គឺការណ៍ធំៗចំនួន៤គឺ ច្បាប់ យុត្តិធម៌ តម្លាភាពនិងលទ្ធផល អាចទទួលយកបាន ដើម្បីរក្សាគុណភាពប្រឡង ជូនដល់បេក្ខជនផ្ទាល់»។

អ្នកនាំពាក្យក៏បានលើកឡើងថា ក្រសួងអប់រំនៅតែរក្សាផ្តល់ជូនបេក្ខជននូវនិន្ទេស A. B. C. Dនិង E ជូនដល់បេក្ខជនដូចឆ្នាំមុនៗផងដែរ ។ ហើយរដ្ឋមន្ត្រីក្រសួងអប់រំបានប្រកាន់ គោលការណ៍ «អ្នកចេះគឺជាប់ » នៅតែរក្សាដដែល ។

ជាមួយគ្នានោះដែរអ្នកនាំពាក្យ ក្រសួងអប់រំយុវជននិងកីឡា បានលើកឡើងថា ក្រសួងនឹងបន្តតាមដាន និងវាយតម្លៃ ចំពោះស្ថានភាពវិវត្តន៍ ទាក់ទងនូវស្ថានភាព នឹងជំងឺកូវីដ១៩ ហើយ ប្រសិនបើមានករណីប្រែប្រួលក្រសួងអប់រំយុវជន និងកីឡានឹងជម្រាបជូនសាធារណៈ ជននា ពេលក្រោយស្តីពីការប្រឡងសញ្ញាបត្របាក់ឌុប និងឌីប្លួម ។

លោកបន្ថែមថា រហូតមកដល់ពេលនេះ ក្រសួងមិនមានកំណត់ការពន្យារពេល ឬលើកពេលការប្រឡងបាក់ឌុប និងការប្រឡងឌីប្លូមនោះទេ ។

សូមជម្រាបថាក្រសួងអប់រំយុវជន នឹងកីឡាបានកំណត់យកថ្ងៃទី៣០ ខែវិច្ឆិកា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យម សិក្សាបឋមភូមិ (ឌីប្លូម) និងថ្ងៃទី២១ ខែធ្នូ សម្រាប់ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ៕ ស.សំណាង

To Top