សិង្ហបុរី៖ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ថាពលរដ្ឋចំនួន២២នាក់ត្រូវបានប៉ូលិសសចាប់ខ្លួនកាលពីថ្ងៃច័ន្ទ ពីបទចូលជាសមាជិកនៃសង្គមដោយខុសច្បាប់ ។
ការស៊ើបអង្កេតបឋមបានបង្ហាញថា បុរសចំនួន០៩នាក់ដែលមានអាយុចន្លោះពី២២ដល់៣១ឆ្នាំ និងស្ត្រីចំនយន១២ នាក់ដែលមានអាយុចន្លោះពី២១និង៤៩ឆ្នាំបានចោទប្រកាន់ថា បានធ្វើសកម្មភាពឡើងវិញដែលពាក់ព័ន្ធនៅក្នុងតំបន់ដែលមិនបានចុះបញ្ជីនៃវិហារមួយឈ្មោះថា ស៊ីន ឈីនជីនៃព្រះយេស៊ូ ។ ក្រសួងមហាផ្ទៃ (MHA) បានដឹងថា សក្ខីកម្ម ហៅកាត់ថា (SCJ) ដែលមានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូង ។
ក្រុមស្ត្រី០៩នាក់ផ្សេងទៀតដែលមានអាយុចន្លោះពី២២ទៅ៥២ឆ្នាំ និងបុរស០២នាក់ដែលមានអាយុ២៣និង៣៦ឆ្នាំកំពុងជួយប៉ូលិសក្នុងការស៊ើបអង្កេតដែលកំពុងបន្ត ។
របាយការណ៍នោះបានឲ្យដឹងថា“ ខាងMHA នឹងមិនអនុញ្ញាតឱ្យសមាជិកនៃសង្គម ឬមនុស្សដែលមិនស្របច្បាប់ចូលរួមជាមួយពួកគេគំរាមកំហែងដល់សុវត្ថិភាពសាធារណៈ សន្តិភាព និងសណ្តាប់ធ្នាប់ល្អរបស់ប្រទេសសិង្ហបុរីឡើយ” ។
ក្រសួងបានឲ្យដឹងកាលពីខែកុម្ភៈថា ក្រសួងកំពុងស៊ើបអង្កេតសកម្មភាពរបស់ក្រុមនេះនៅក្នុងតំបន់ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា